• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ តបស្នងសងគុណចំពោះវីរជន យុទ្ធជនពលីដែលបានពលីដើម្បីឯករាជ្យ សេរីភាព និងការពារបូរណភាពទឹកដីនៃមាតុភូមិ

នៅខេត្ត Quang Binh នៅយប់ថ្ងៃទី ២៦ កក្កដា បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស “រស់នៅជារៀងរហូតជាមួយពេលវេលា”។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិមានគោរពវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីនៃខេត្ត Quang Ninh (រូបថត៖ Thong Nhat/TTXVN)  

នារសៀលថ្ងៃទី ២៦ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដាក់កម្រងផ្កានិងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីនៅខេត្ត Quang Ninh ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២)។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញមកដាក់កម្រង និងអុជធូបគោរពវិញ្ញាណក្ខន្ធលេខានៃគណៈកម្មាធិការពិសេសតំបន់រុករករ៉ែ Quang Ninh ដែលជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពលី Vu Van Hieu ផងដែរ។

នៅខេត្ត Quang Binh នៅយប់ថ្ងៃទី ២៦ កក្កដា បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស “រស់នៅជារៀងរហូតជាមួយពេលវេលា”។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់សៀវភៅសន្សំប្រាក់ ដល់វីរៈអ្នកម្តាយវៀតណាមចំនួន  ១០ រូប និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនមានជំងឺ និងយុទ្ធជនមានស្ថានភាពលំបាកចំនួន ៣៣ នាក់។

ពិធីថ្វាយធូប ផ្កា ភ្លើង ទៀន ក្នុងការតបស្នងសងគុណ និងរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនពលី ក៏ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅទីបញ្ចុះជាច្រើននៅទូទាំងប្រទេស នាយប់ថ្ងៃទី ២៦ ខែកក្កដា ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top