• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ១៥០ ទិវាកំណើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi (១៨៦៩-១៩៤៨)


 ពិធីរំលឹកខួបលើកទី ១៥០ ទិវាកំណើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi (១៨៦៩-១៩៤៨) 
 

នារសៀលថ្ងៃទី២​ ខែ​តុលា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយស្ថានទូតឥណ្ឌាបានរៀបចំ​ពិធី រំលឹកខួបលើកទី ១​៥០ ទិវា​កំណើត​របស់អគ្គមគ្គុទេសក៏ជនជាតិ​ឥណ្ឌា Mahatma Gandhi។
 
អញ្ជើញ​ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Mahatma Gandhi បានមាន​ប្រសាសន៍​ថា៖​ រា​ល់សតិអារម្មណ៍របស់ Mahatma Gandhi ​អំពីសុខសន្តិភាព បានផ្ដ​ល់កម្លាំង​ចលក​រកដល់​ការតស៊ូ​ប្រឆាំង​នឹងពួក​អាណានិគមនិយម នៅប្រទេសអាស៊ី និងអាហ្រ្វិកជាច្រើន  ដែលក្នុងនោះមានការ​តស៊ូដណ្ដើម​ឯករាជ្យ​របស់​វៀត​ណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញ។ ភាពជាអ្នកដឹ​ក​នាំនិង​សារ​អំពីច​រិយាសម្ប​ត្តិរបស់​មនុស្ស និងសេរីភាពរ​បស់ថ្នាក់​ដឹកនាំទាំង​ពីររូបនេះបាន​ផ្ដល់កម្លាំង​ចលករដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ក្រោក​ឈរ​ឡើង ​ដើម្បីប្រឆាំងនឹងអាណានិគមនិងដណ្ដើមឯករាជ្យ។
 
ក្នុងព្រឹត្តិការណ៍​នេះ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានចេញផ្សាយកម្រងតែម ក្នុងឱកាស រំលឹកខួបលើកទី​ ១៥០ ទិវាបង្កើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi។ លោក Pham Pham Anh Tuan អនុរដ្ឋមន្រ្តីក្រសួង​ព័ត៌មាននិងគមនាគមន៍វៀតណាមបានសង្កត់ធ្ងន់ថា៖
 
 “ ខ្ញុំសង្ឃឹម​ថា កម្រងតែមនេះនឹងជាសារដែលមានអត្ថន័យនិងព័ត៌មានជាច្រើន ដោយរួមចំណែកជំរុញ​ថែម​ទៀត​​នូវទំនាក់​ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងគមនាគមន៍​រវាងវៀតណាម និងឥណ្ឌា​ ក៏ដូច​​ជា​លើគ្រប់វិស័យដូចជានយោបាយការទូតសេដ្ឋកិច្ចពាណិ​ជ្ជកម្មការពារជាតិនិងសន្តិ​សុខ” ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top