• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី៩០ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម


ពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះបណ្ដាគំរូឆ្នើមៗក្នុងការងាររណសិរ្សនៃទីក្រុងហាណូយអាណត្តិឆ្នាំ២០១៥-២០២០។ (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី៩០ទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម - ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៣០-ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០)។

ថ្លែងនៅទីនេះ លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានអះអាងថា ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនរហូតមកដល់សព្វថ្ងៃនេះ រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានរួបរួមសាមគ្គីប្រជាជនជាធ្លុងមួយ យកឈ្នះលើខ្មាំងសត្រូវឈ្លានពាន ការពារទឹកដីវៀតណាម ហើយអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងអភិវឌ្ឍប្រទេសជាតិ។ រណសិរ្សមាតុភូមិគឺជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាមួយប្រជាជនគ្រប់ស្រទាប់ សំដៅអំពាវនាវឲ្យជនជាតិនិងសាសនាទាំងអស់លើទូទាំងប្រទេស រួមកម្លាំងកាយចិត្ត អនុវត្តឲ្យបានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ក្រៅពីនោះ រណសិរ្សមាតុភូមិក៏បានរួមចំណែកដល់ការជំរុញសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម ក៏ដូចជាផ្ដល់មតិយោបល់ស្ដីពីការងារកសាងបក្សនិងអាជ្ញាធរផងដែរ។

ក្នុងឱកាសនេះដែរ ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសក៏បានរៀបចំពិធីរំលឹកខួបលើកទី៩០ទិវាបបង្កើតរណសិរ្សមាតុភូមិជាតិឯកភាព - ទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម ដោយមានសកម្មភាពជាក់ស្ដែងយ៉ាងសម្បូរបែប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

នាថ្ងៃទី ២ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ៩ នៃព្រឹត្តិការណ៍មហោស្រពកីឡាលើកទី ១៩ (ASIAD ១៩) ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន ប្រតិភូកីឡាវៀតណាមដណ្តើមបានត្រឹមតែមេដាយសំរឹទ្ធមួយទៀតប៉ុណ្ណោះ របស់អ្នកប្រដាល់ Vo Thi Phuong Quynh នៅវិញ្ញាសារ Kurash។

Top