ព័ត៌មាន
ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រពៃណីផ្នែកកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តវៀតណាម
ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រពៃណីផ្នែកកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តវៀតណាម
នាព្រឹកថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រពៃណីផ្នែកផ្ទៃក្នុង បក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៥មករាឆ្នាំ១៩៦៦-ថ្ងៃទី៥មករាឆ្នាំ២០១៦។ អញ្ជើញចូលរួមពិធីនេះមានអគ្គលេខាបក្ស លោក Nguyen Phu Trong និងបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ។
ដើម្បីធានាការដឹកនាំរបស់បក្ស ចំពោះការងារកសាងរដ្ឋ ច្បាប់ និងបំរើបុព្វហេតុកសាងនិងការពារមាតុប្រទេស បក្សកុម្មុយនីស្តវៀតណាម បានបង្កើតពង្រឹងនិងពង្រីកស្ថាប័នសេនាធិការ របស់បក្សអំពីវិស័យផ្ទៃក្នុង។ ថ្ងៃទី៥ខែមករា ឆ្នាំ១៩៦៦ ការិយាល័យនយោបាយបានចេញចេច្ចក្តីសម្រេច បង្កើតគណៈកម្មាធិការនីតិកម្មមជ្ឈឹម ដែលជាអង្គការដើមនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមនាបច្ចុប្បន្ន។ ចាប់តាំងពីថ្ងៃបានបង្កើតមក គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម និងផ្នែកកិច្ចការផ្ទៃក្នុងបក្ស បានម្ចាស់ការច្នៃប្រឌិត សម្រេចរាល់ភារកិច្ចដែលបានដាក់ចេញ។ គណៈកម្មាធិការកិច្ចការផ្ទៃ ក្នុងមជ្ឈឺមបានផ្តល់យោបល់អំពីការប្រឆាំង អំពើពុករលួយសកម្មតាមដាន ជំរុញខ្លាំងការងារស៊ើបអង្កេត វិនិច្ច័យបទល្មើពុករលួយ។ នៅពិធីនេះ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍ គណៈលេខាធិការដ្ឋានបក្សបានប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទីមួយ ជូនចំពោះគណៈកម្មាធិការ កិច្ចការផ្ទៃក្នុងមជ្ឈឹមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម