• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុនឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនៅខេត្ត Quang Nam


 អ្នកចម្រៀងជប៉ុនសម្តែងក្នុងរាត្រីបើកកម្មវិធី 
 

 ពិធី​បើកការផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុន លើកទី១៧ បានប្រព្រឹត្ត នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៩ នៅទី​ក្រុង​ Hoi An ខេត្ត Quang Nam។ នេះជាសកម្មភាពត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Hoi ​An រួមសហការជាមួយស្ថានទូតជប៉ុននៅវៀតណាមរៀបចំឡើងជាប្រចាំឆ្នាំ ពោលគឺ តាំងពីឆ្នាំ ២០០៣ មក ​ម្លេះ។
 
កម្ម​វិធីផ្លាស់ប្តូរវប្បធម៌ Hoi An - ជប៉ុនលើកទី ១៧ ជាមួយនឹងការផ្លាស់ប្តូរនិងសកម្មភាពកម្សាន្តជាច្រើន ត្រូវ​បាន​រំពឹង​ទុកថា នឹងនាំមកជូនទស្សនិកជននូវបទពិសោធន៍គួរអោយចាប់អារម្មណ៍ជាច្រើន អំពីវប្បធម៌​របស់​ជន​ជាតិទាំងពីរ រួមទាំងពេលប្រជុំផ្សារ Hoi An ទៀតផង។
 
ការផ្លាស់​ប្តូរវប្បធម៌ Hoi An - ជប៉ុនគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ននេះ។ បន្ទាប់​ពី​បាន​រៀបចំ ១៦ លើកមក ព្រឹត្តិការណ៍នេះបានទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណ​ជន​ អង្គការនិងធុរកិច្ចជប៉ុន និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ នៅក្នុង​ដួង​ចិត្ត​របស់​ប្រជាជន​និង​ភ្ញៀវទេសចរ​អន្តរជាតិ។  លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បាន​អោយ​ដឹងថា៖ “ការផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំបានប្រព្រឹត្តទៅជាបន្តបន្ទាប់អស់រយៈពេល ១៦ ឆ្នាំមកហើយ។ តាម​រយៈសកម្មភាពនេះ បានរួមចំណែក ពូន ជ្រុំអោយ​ចំណង​មិត្ត​ភាព​ដ៏រឹង​មាំនិ​ង​យូរ​អង្វែង​រវាង​ប្រជាជន​នៃប្រទេស​ទាំង​ពីរវៀត ណាម - ជប៉ុននិយាយរួមនិងទីក្រុង Hoi An ជាមួយទីក្រុងនា​នា​របស់​ជប៉ុន​និយាយ​ដោយ​ឡែក​ផងដែរ”។
 
កម្មវិធីផ្លាស់​​ប្តូរវប្បធម៌ Hoi An - ជប៉ុនឆ្នាំ ២០១៩ បានធ្វើឡើងចាប់ពីថ្ងៃទី ៩​ ដល់ថ្ងៃទី១១ ខែសីហា​ឆ្នាំ ​២០១៩៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top