• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិក

នាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្រ្គាមនៅវៀតណាម (MIA) លើកទី ១៦៧។ ក្នុងពិធីនោះ ស្ថាប័នវៀតណាមទទួលបន្ទុកស្វែងរកអ្នកបាត់ខ្លួន (VNOSMP) បានប្រគល់ឲ្យភាគីអាមេរិកប្រអប់មួយផ្ទុកអដ្ឋិធាតុ ដែលអ្នកជំនាញផ្នែកកោសល្យវិច្ច័យរបស់ វៀតណាម និងសហរដ្ឋអាមេរិកបានកំណត់ថា អាចពាក់ព័ន្ធនឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។ នេះជាលទ្ធផលនៃការស្វែងរករួមលើកទី ១៥៦ (ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២៤)។
ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិក។ រូបថត៖ VOV

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចំនឹងឱកាសរំលឹកខួបមួយឆ្នាំដែលវៀតណាម និងសហរដ្ឋ អាមេរិកដំឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (១០ កញ្ញា ២០២៣ - ១០ កញ្ញា ២០២៤) ដែលជាការបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដោយចាត់ទុកនេះជាអាទិភាពក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសកម្មភាព (MIA) ត្រូវបានអនុវត្ត បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាង ៥០ ឆ្នាំដើម្បីដោះស្រាយបញ្ហា MIA ឥឡូវនេះ វៀតណាមបានប្រគល់អដ្ឋិធាតុជាង ១.០០០   ដែលជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណបានប្រហែល ៧៣៥ ករណី។ សកម្មភាពមនុស្សធម៌នេះរួមចំណែកក្នុងការផ្សះផ្សា កសាងទំនុកចិត្ត និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកដល់កម្រិតដូចបច្ចុប្បន្ននេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

ថ្លែងនៅកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងធានាសិទ្ធិ នៃប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលដៅសន្តិភាព។

Top