• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលី ជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម និងគាំទ្រការកសាងប្រទេសកម្ពុជាឡើងវិញ ត្រូវ បានរៀបចំឡើងយ៉ាងឱឡារិកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ (ប្រទេសកម្ពុជា)។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៏ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជំនាញជីក រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំខេត្តកំពង់ធំបានឲ្យដឹងថា នេះជាលើកទី ២២ហើយ ដែលខេត្តកំពង់ធំ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង អ្នកជំនាញការវៀតណាម។ គិតមកទល់នឹងពេលនេះ ខេត្តកំពង់ធំ បានរុករក រកឃើញ និងប្រគល់អដ្ឋិធាតុចំនួន ១១៥២ ធាតុទៅឱ្យភាគីវៀតណាម។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន និងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាង អង់អាចក្លាហានលើទឹកដីកម្ពុជា ក្នុងបុព្វហេតុរួមសហការជាមួយកងទ័ព និងប្រជាជន កម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកសាងប្រទេសឡើងវិញ។

មុននោះ នារសៀលថ្ងៃទី២៧ ខែមិថុនា នៅខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្ត Kien Giang និងគណៈកម្មការជំនាញខេត្តកោះកុង បានរៀបចំពិធីចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ១៩ នាក់ ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top