• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម

នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។
តំណាងដែលចូលរួមក្នុងពិធី (រូបថត៖ VOV5)

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានប្រគល់មេដាយ ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិជូនចំពោះឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ។ នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។

ថ្លែងមតិក្នុងពិធីនេះ ប្រធាន VUFO បានចាត់ទុកថា លោកឯកអគ្គរាជទូត ចាយ ណាវុធ គឺជាមិត្តជិតស្និទ្ធរបស់វៀតណាម។ ក្នុងអំឡុងពេលបំពេញអាណត្តិដំបូងនៅវៀតណាមក្នុងនាមជាឯកអគ្គរាជទូត ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះ នឿយហត់ និងសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរាជទូតបានរួមចំណែកជាវិជ្ជមានជាច្រើនចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកជាមួយនឹងដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារជាតិ និងសន្តិសុខ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ប្រទេសយើងទាំងពីរបានរៀបចំ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២" ដោយជោគជ័យ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងមានអត្ថន័យជាច្រើន ជាពិសេសគឺខួបលើកទី ៤៥ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន, ខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក៏ដូចជាការជួបប្រាស្រ័យមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម - កម្ពុជា លើកទី ៥ នៅខេត្ត Binh Phuoc និងខេត្ត Dak Nong”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Phuong Nga

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសម្តែងនូវជំនឿជាក់ថា នាពេលខាងមុខ ក្នុងតួនាទីថ្មី លោកឯកអគ្គរាជទូត ចាយ ណាវុធ នឹងបន្តផ្តការគាំទ្រដ៏មានតម្លៃដល់វៀតណាម បន្តរួមចំណែកពង្រឹងការអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូត លោក ចាយ ណាវុធ បានសម្តែងនូវកិត្តិយសដែលបានទទួលមេដាយ ដើម្បីសន្តិភាព និងមិត្តភាពបណ្តាប្រជាជាតិ”  ដោយ VUFO ផ្តល់ជូន និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ VUFO ក្នុងកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top