• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់បរិស្ថានវៀតណាមនិងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥

 
នាយប់ថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយក្រសួងធនធាន និងបរិស្ថានបានរៀបចំពិធីប្រគល់ពានរង្វាន់ បរិស្ថានវៀតណាម និងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥។

ពិធីប្រគល់ពានរង្វាន់បរិស្ថានវៀតណាមនិងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥ (រូបថត៖ VGP)


គណៈចាត់តាំងបានផ្តល់ពានរង្វាន់ដល់អង្គការ សហគមន៍ និងបុគ្គលចំនួន ៣៤ ដែលមានសមិទ្ធិផលលេចធ្លោក្នុងកិច្ចការពារបរិស្ថានក្នុងវិស័យចំនួន ៣ គឺការគ្រប់គ្រងស្ដីពីកិច្ចការពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិដោយសមស្របការអភិរក្សជីវសាស្ត្រនិង សុវត្ថិភាពជីវសាស្ត្រ; ការអប់រំ ការបណ្តុះបណ្តាល និងការប្រាស្រ័យទាក់ទងស្តីពីការការពារបរិស្ថាន កិច្ចការពារ ការបំពុលនិងការកែលំអបរិស្ថាន។ ក្រៅពីពានរង្វាន់បរិស្ថានវៀតណាមនោះ ចាប់តាំងពីឆ្នាំ ២០១០ ក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីប្រគល់ពានរង្វាន់សាព័ត៌មានស្ដីពី ធនធាន និងបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង ដើម្បីផ្តល់កិត្តិយសដល់អ្នកសារព័ត៌មានដែលមានស្នាដៃផលលេចធ្លោ ក្នុងបុព្វហេតុការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព។ នៅឆ្នាំ ២០២០ គណៈចាត់តាំងប្រគល់រង្វាន់  A ចំនួន ៤ រង្វាន់ រង្វន់ B ចំនួន ១២ រង្វាន់ និងរង្វាន់ C ចំនួន ២០ រង្វាន់ ដល់សមូហភាព និងបុគ្គល ក្នុងនោះវិទ្យុសម្លេងវៀតណាមក៏ទទួលបានរង្វាន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top