នៅក្នុងសម័យបើក លោក ឡេ កួក មិញ និពន្ធនាយកកាសែតញិន យិន អនុប្រធាននាយកដ្ឋានឃោសនាការនិងចលនាមហាជនមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែត វៀតណាម បានធ្វើបទបង្ហាញមួយស្តីពីប្រធានបទ "អភិវឌ្ឍន៍សារព័ត៌មានក្នុងយុគសម័យបញ្ញាសិប្បនិម្មិត"។ យោងតាមលោក ឡេ កួក មិញ នៅចំពោះមុខការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ AI ស្ថាប័នសារព័ត៌មាននីមួយៗ ត្រូវកំណត់ទស្សនិកជនគោលដៅរបស់ខ្លួនឱ្យច្បាស់លាស់ កសាងចំណុចខ្លាំងរបស់ខ្លួន និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា ជំនួសឱ្យការប្រដេញតាមនិន្នាការ។
"កុំគិតថា ស្ថាប័នសារព័ត៌មានធំៗ នឹងទទួលបានជោគជ័យយ៉ាងងាយស្រួល។ ថ្វីត្បិត តែសារព័ត៌មានតូចៗ ប៉ុន្តែចេះផ្តោតលើចំណុចខ្លាំង និងក្រុមទស្សនិកជនគោលដៅរបស់ខ្លួន នៅតែអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ ស្ថាប័នសារព័ត៌មាននីមួយៗ ត្រូវស្វែងរកគុណសម្បត្តិតែមួយគត់របស់ខ្លួន តម្លៃផ្ទាល់ខ្លួនដែលមិនអាចចម្លងបាន។ នៅក្នុងយុគសម័យឌីជីថល សារព័ត៌មានវៀតណាមមិនត្រឹមតែត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតប្រព័ន្ធអេកូឡូស៊ីផ្ទាល់ខ្លួន ដែលបច្ចេកវិទ្យាទំនើបបម្រើតម្លៃមនុស្សធម៌ និងអត្តសញ្ញាណនៃសារព័ត៌មានបដិវត្តន៍"។ នេះបើយោងតាមប្រសាសន៍របស់លោកឡេ កួត មិញ។
ប្រធានបទដែលបានលើកមកពិភាក្សានៅក្នុងវេទិកានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាបច្ចុប្បន្ននៅក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកំណត់ទិសដៅរបស់ស្ថាប័នសារព័ត៌មានក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតទៀតផង៕




