• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហោស្រពយុវជននិងនិស្សិតវៀតណាមនៅអឺរ៉ុបលើកទី៨

បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ នាយប់ថ្ងៃទី ១៨ ខែសីហានៅទីក្រុង Prague សាធារណៈរដ្ឋឆែក មហោស្រពយុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុបលើកទី ៨ ក្រោមប្រធានបទ Vietheart Summer Camp ត្រូវបានបើកជាផ្លូវការដោយមានការចូលរួមពីយុវជន និងនិស្សិតចំនួនជិត ២០០នាក់ មកពីប្រទេសចំនួន ១២ នៅអឺរ៉ុប។
  តំណាងគណៈប្រតិភូចូលរួមថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV)  

អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានតំណាងស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក បារាំង ហុងគ្រី និងតំណាងសមាគមជន វៀតណាមនៅប្រទេសអឺរ៉ុបជាច្រើន។

ក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានអះអាងថា ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏ធំធេងក្នុងការកសាងស្មារតីសាមគ្គីភាពក្នុងសហគមន៍យុវជន និងនិស្សិតនៅឯបរទេស ហើយទន្ទឹមនឹងនោះបានបើក លំហផ្លាស់ប្តូរវប្បធម៌រវាងបណ្តាប្រទេស ក៏ដូចជារួមចំណែកក្នុងការឃោសនា ផ្សព្វផ្សាយ និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់វៀតណាមផងដែរ។ នេះក៏ជាឱកាសសម្រាប់ជំនាន់វ័យគ្មេង បង្ហាញនូវភាពក្លាហាន ភាពវៃឆ្លាត ថាមវន្ត និងកម្លាំងវ័យក្មេងរបស់យុវជន និងនិស្សិតវៀតណាម ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ ហើយតែងតែសម្លឹងឆ្ពោះទៅមាតុប្រទេស។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា ការតាំងពិព័រណ៍រូបថតអំពីទេសភាពវៀតណាម សន្និសីទវិទ្យាសាស្ត្រនៃចំណេះដឹងវ័យក្មេងវៀតណាមនៅទ្វីបអឺរ៉ុបជាដើម តាមនោះបង្កើតទីលានលេងសម្រាប់ផ្លាស់ប្តូរវប្បធម៌និងសិល្បៈដែលមានអត្ថប្រយោជន៍សម្រាប់យុវជនវៀតណាមនៅទូទាំងទ្វីបអឺរ៉ុប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top