• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ

នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម (SBV) បានរៀបចំព្រឹត្តិការណ៍ “ការផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ” ដោយមានប្រធានបទ៖ “ធនាគារឆ្លាតវៃក្នុងយុគសម័យទិន្នន័យនិងបញ្ញាសិប្បនិម្មិត (AI)” និងសារសំខាន់៖ “ទិន្នន័យនាំផ្លូវ បញ្ញាសិប្បនិម្មិតអមដំណើរ ធនាគារបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថល”។

ព្រឹត្តិការណ៍ "ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យធនាគារឆ្នាំ ២០២៦ (រូបថត៖ VNP)

នេះជាឆ្នាំទីប្រាំជាប់ៗគ្នាដែលធនាគាររដ្ឋវៀតណាមបានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ស្តីពីការផ្លាស់ប្តូរ ឌីជីថលនៅក្នុងវិស័យធនាគារ ហើយក៏ជាឆ្នាំដើម្បីសង្ខេបការអនុវត្តផែនការផ្លាស់ប្តូរឌីជីថលរយៈពេលប្រាំឆ្នាំសម្រាប់វិស័យធនាគាររហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក Pham Tien Dung អនុប្រធានធនាគាររដ្ឋវៀតណាម បានឲ្យដឹងថា៖ “ការផ្លាស់ប្តូរឌីជីថលនៃវិស័យធនាគារមានគោល បំណង ធ្វើសមាហរណកម្ម ចែករំលែក និងធ្វើអាជីវកម្មទិន្នន័យប្រកបដោយប្រសិទ្ធភាពលើកម្មវិធី AI ការអភិវឌ្ឍសេវាកម្មធនាគារឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ អនុញ្ញាតឱ្យមានការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារប្រកបដោយសុវត្ថិភាព និងងាយស្រួល កាត់បន្ថយការចំណាយជាមួយនឹងនីតិវិធីសាមញ្ញ និងរហ័ស ដោយហេតុនេះរួមចំណែកដល់សន្ទុះអភិវឌ្ឍន៍ទាំងមូល”។

ព្រឹត្តិការណ៍ "ការផ្លាស់ប្តូរឌីជីថលវិស័យធនាគារក្នុងឆ្នាំ ២០២៦" ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៨-១៩ខែសីហា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E នៃទីក្រុងហាណូយ៕

តាម​ vovworld.vn/km-KH

បើកវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៦

បើកវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៦

នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌វៀតណាមបានរៀបចំវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៦ ដោយមានប្រធានបទ “ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារតាក់តែង និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល”។

Top