• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣

នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ ២០២៣ (VIETLAO EXPO ២០២៣)។ នេះជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មប្រចាំឆ្នាំដ៏ធំបំផុត ដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានសម្របសម្រួលរៀបចំឡើង។
ពិធីកាត់ខ្សែបូបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣។ រូបថត៖ VOV

នៅក្នុងពិព័រណ៍ឆ្នាំនេះ វៀតណាមមានស្តង់ចំនួន ១២០ (ក្នុងចំណោមស្តង់សរុបចំនួន ២៤០) បានដាក់តាំងបង្ហាញផលិតផលដូចជា៖ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ផលិតផលកសិកម្ម - រុក្ខាប្រមាញ់- ជលផល និងអាហារកែច្នៃ; សំលៀកបំពាក់ - ម៉ូដ; សិប្បកម្មនិងការរចនាផ្នែកខាងក្នុង - ផ្នែកខាងក្រៅ; ប្លាស្ទីក និងផលិតផលប្រើប្រាស់...។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Kommasith បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងជាទិសដៅសម្រាប់ចាប់ផ្តើមអាជីវកម្ម និងវិនិយោគរវាងទីផ្សារទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសម្តែងក្តីសប្បាយរីករាយដែលពិព័រណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ទំនិញមានភាពសម្បូរបែប បំពេញតម្រូវការអ្នកប្រើប្រាស់នៃទីផ្សារទាំងពីរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជោគជ័យនៃពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣ នឹងរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។

ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣ (VIETLAO EXPO ២០២៣) បានប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី៣១ ខែកក្កដា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top