• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យអាល្លឺម៉ង់ប្រារព្ធឡើងនាយប់ថ្ងៃទី២ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ

ក្រោយរយៈពេល ៣ ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ មក ពិធីបុណ្យអាល្លឺម៉ង់ត្រូវបានរៀបចំឡើងវិញនាយប់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ស្ដូបស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។

ពិធីបុណ្យអាល្លឺម៉ង់ឆ្នាំនេះ គឺសំដៅបង្ហាញនូវកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។  ពិធីបុណ្យឆ្នាំនេះមានសកម្មភាពពិសេសជាច្រើនដូចជា ពិធីបើកធុងស្រាបៀរ ការសម្ដែងអាយ៉ង់ ការប្រគុំតូរ្យតន្ត្រី ផ្សារណាត់ម្ហូបអាហារនិងភេជ្ជៈដ៏ពិសេសដោយឡែកនៃប្រទេសអាល្លឺម៉ង់ ល្បែងកំសាន្តសម្រាប់កុមា ជាដើម។

ពិធីបុណ្យអាល្លឺម៉ង់ ឆ្នាំ២០១៨ជាឱកាសដ៏ល្អអស្ចារ្យដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសអាល្លឺម៉ង់។ ការដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងវិញនៅវៀតណាម ក៏បង្ហាញនូវគោលចំណងនៃប្រទេសទាំងពីរដោយចង់ជំរុញការជួបប្រាស្រ័យ​ផ្នែកវប្បធម៌និងបង្កើតឱកាសសហប្រតិបតិ្តការនាពេលអនាគតផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top