• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យសពថ្នាក់ជាតិអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ


អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។
 

នាថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចេញសេចក្ដីជូនដំណឹងពិសេស។ សេចក្ដីជូនដំណឹងនេះបានលើកច្បាស់ថា អតីតអគ្គលេខាបក្សលោក Le Kha Phieu បានទទួលមរណភាពដោយរោគាពាធនៅជន្មាយុ៨៩ឆ្នាំ កាលពីវេលាម៉ោង២និង៥២នាទីថ្ងៃទី៧ សីហា ឆ្នាំ២០២០នៅផ្ទះរបស់លោក។
 
អតីតអគ្គលេខាបក្សលោក Le Kha Phieu បានប្រសូត្រនាថ្ងៃទី២៧ ធ្នូ ឆ្នាំ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa។ លោកចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៤៧ ហើយចូលរួមបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៤៩។ ក្នុងអំឡុងពេលជាង៧០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ លោកមានការរួមចំណែកដ៏ធំធេងជាច្រើនចំពោះបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ។ លោកធ្លាប់បានជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៧ ទី៨ លេខាមជ្ឈឹមបក្សនីតិកាលទី៧ សមាជិកការិយាល័យនយោបាយនីតិកាលទី៨ និងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី៨។
 
ពិធីបុណ្យសពអតីតអគ្គលេខាបក្សលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងតាមពិធីបុណ្យសពថ្នាក់ជាតិនៅផ្ទះបុណ្យសពជាតិ ទីក្រុងហាណូយ ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ សីហា ដល់វេលាម៉ោង១២ថ្ងៃទី១៥ សីហា។
 
ក្នុងអំឡុងពេល២ថ្ងៃនេះ ស្ថាប័នរដ្ឋនិងទីកន្លែងសាធារណៈ ទាំងអស់នឹងបង្ហូតទង់ជាតិពាក់កណ្ដាលដងហើយបញ្ឈប់សកម្មភាពលេងកំសាន្តទាំងស្រុង៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top