• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវ Yen Tu នឹងប្រារព្ធឡើងបន្ទាប់ពីរយៈពេល ៣ ឆ្នាំត្រូវផ្អាកដោយ សារជំងឺ Covid-19

ពិធីបើកពិធីបុណ្យនិទាឃរដូវ Yen Tu ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមករា (ថ្ងៃទី ១០ ខែទី១ ឆ្នាំ ថោះបញ្ជស័ក) ជាមួយនឹងពិធីវប្បធម៌ជាច្រើន បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ៣ ឆ្នាំដោយសារការរីករាលដាលនៃ Covid-19។
ពិធីបុណ្យនិទាឃរដូវ Yen Tu នឹងប្រារព្ធឡើងបន្ទាប់ពីរយៈពេល ៣ ឆ្នាំត្រូវផ្អាកដោយ សារជំងឺ Covid-19 (រូបថត៖ VOV)

ក្រៅពីផ្នែកសំខាន់នៃពិធីនេះ កម្មវិធីបើកពិធីបុណ្យនិទាឃរដូវ Yen Tu ក៏មានកម្មវិធីរាត្រីនៃពិធីបុណ្យបង្ហោះគោម បួងសួងសូមឲ្យប្រទេសជាតិនិងប្រជាជនមានសន្តិភាព និងវិបុលភាព។

ព្រះតេជគុណ Thich Dao Hien អនុប្រធាន និងជាប្រធានគណៈលេខានៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Quang Ninh បានមានពុទ្ធដេកាថា៖ ឆ្នាំនេះ ពិធីបុណ្យនិទាឃរដូវ Yen Tu នឹងមានការច្នៃប្រឌិតជាច្រើន; ផ្សព្វផ្សាយវគ្គពិធីបម្រើភ្ញៀវទេសចរណ៍ ធម្មយាត្រានៅពេលយប់; ទាញយកអត្ថប្រយោជន៍ពីកន្លែងសញ្ជឹងគិតដ៏ពិសិដ្ឋរបស់ Yen Tu នៅពេលយប់ ដើម្បីបង្កើតតម្លៃពិសេសសម្រាប់អ្នកធ្វើធម្មយាត្រាដែលមកដល់ទីសក្ការៈបូជាព្រះពុទ្ធសាសនា Truc Lam Yen Tu៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top