• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវបើកយ៉ាងសប្បាយរីករាយក្នុងទូទាំងប្រទេសវៀតណាម


 ពិធីអុជធូបនៅពិធីបុណ្យវិហារ Tran ខេត្ត Thai Binh (រូបថត៖ TTXVN)
 

 នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ (ពោលគឺថ្ងៃទី១៣ ខែមិកសិរ ឆ្នាំកុរ ឯកស័ក ២០១៩) នៅ​តំបន់​កេរ​ដំណែល​ជាតិ​ពិសេស​វិហារ និង ផ្នូរបណ្ដាស្ដេច ​Tran នៅឃុំ Tien ​Duc ស្រុក Hung H​a ខេត្ត Thai Bi​nh ភាគ​ខាង​ជើង​វៀត​ណាម​ បា​នប្រារព្ធ ឡើងពិធីបុណ្យវិហា​រ Tran ឆ្នាំ២០១៩ ដោយមានការ​ចូលរួម​របស់​ភ្ញៀវទេសចរ រាប់​ពាន់​នាក់​ពីគ្រប់​ទិស​ទី។
 
ពិធីបុណ្យវិហារ Tr​an ខេត្ត Thai Binh ប្រព្រឹត្តទៅ នាថ្ងៃទី​១៣ ខែមិកសិរ ជារៀ​ងរាល់​ឆ្នាំ សំដៅលើ​ក​តម្កើង​គុណូបការៈ​របស់​រាជ្យ វង្ស Tran ក្នុងប្រវត្តិសាស្ត្រវៀតណាម ក៏​ដូចជាអប់រំប្រពៃណី “​ផឹកទឹក​នឹកប្រភព ដើម” ​សម្រាប់​ជំនាន់​ក្រោយ​ៗ ផងដែរ។​
 
នាថ្ងៃដដែល ពិធីបុណ្យព្រះ​អាទិទេពភ្នំ Tan Vien និងពិធី​បើកស​ម្ពោធ ទេសចរណ៍ B​a Vi ឆ្នាំ ២០១​៩ បានប្រព្រឹត្ត​ទៅនៅ​វិហារ Ha ឃុំ Minh Quang ស្រុក ​Ba Vi រដ្ឋធានីហាណូយ។​ ពិធីបុណ្យ​នេះមាន​ពិធីការ​ប្រពៃណី​ជាច្រើន​ដែល ពោ​រពេញទៅ​ដោយអត្តសញ្ញាណវ​ប្បធម៌តំបន់។ ក្រៅ​ពីនោះ ក៏មានល្បែងកំសាន្ត ​ប្រជាប្រិយ​ដ៏សម្បូរ​បែប​ដូចជា ល្បែងបោះឈូង ល្បែងរុញដំ​បង និងល្បែងដើរ ជើងទោម​ ផង​ដែរ ដែល​ទាក់​ទាញ​ការ​ចូល​រួម​របស់​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ​។
 
នាថ្ងៃទី១៧ ខែកុម្ភៈ ​នៅឃុំ Son Trung ស្រុក Huong S​on ខេត្ត Ha Tinh ភាគកណ្ដាល ​វៀត​ណាម បានប្រព្រឹត្ត​ទៅពិ​ធីបុ​ណ្យ Hai Thuong Lan Ong។​ លោក Hai Thuong Lan Ong​ ជាបុព្វបុរ​សនៃផ្នែ​កវេជ្ជសា​ស្ត្រឱសថ​បុរាណ​វៀត​ណាម​ ព្រមទាំងជាគំរូភ្លឺស្វាងអំពីសមត្ថភាព​ជំនាញនិងសីលធម៌គ្រូពេទ្យដើ​ម្បីអោយ​កូន ចៅជំ​នាន់​ក្រោយ​ៗតម្រាប់​តាម​ផង​ដែរ។
 
ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែកុម្ភៈ​ នៅទីរួមស្រុក Gia Nghia ខេត្ត Dak​ Nong បានប្រព្រឹត្តទៅ​នូវពិធីបុណ្យនិទាឃរដូវឆ្នាំ​កុរ ឯកស័ក ២០១៩​ ដោយមាន កសកម្មភា​ពកីឡាសិល្បៈពោរ​ពេញទៅដោយអ​ត្ត​ស​ញ្ញាណ​វប្បធម៌​ដ៏វិសេស វិសាលរប​ស់បណ្ដាជនជាតិតំបន់​ តី ង្វៀន។​ លោក Dieu M’Run​g ជនជាតិ M’​nong នៅស្រុក​ Tuy Duc បានចែ​ករំលែក​ថា៖
 
“ពិធីបុណ្យ Dak Nong ត្រូវបានរៀបចំឡើងជារៀ​ងរាល់ឆ្នាំម្ដងអញ្ចឹងយើងខ្ញុំ ​សប្បាយរីករាយណាស់ ព្រោះ​ថាបាន​ជួប​ប្រាស្រ័យ​ជាមួយមិត្តភក្តិ ប្រឡង ប្រណាំងធ្វើសេដ្ឋកិ​ច្ចជាមួយសង្គម។ យើងខ្ញុំក៏បានប្រ​ឡងស្លសម្ល​រល្ពៅ ប្រឡង ដាំបា​យលឿន បុកអង្ករលឿន ផងដែរ។ ​ជាទូទៅគឺពិធីបុណ្យនេះមា​នការ​ចូលរួម របស់​ជន​ជាតិ​បង​ប្អូន​រប​ស់​ខ្លួន បានជាខ្ញុំចូលចិត្តណា​ស់”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top