• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៦ បានប្រារព្ធនៅខេត្ត ក្វាងទ្រី

ពិធីបុណ្យដើម្បីសន្តិភាព ឆ្នាំ ២០២៦ ដែលមានប្រធានបទ "ពីការចងចាំដល់អនាគត - ក្វាងទ្រីដើម្បីសន្តិភាព" បានបើកកាលពីយប់ ថ្ងៃទី៤ ខែកក្កដា នៅវិមានពិសេសជាតិត្រើយសង្ខាងហៀនលឿង - បេនហៃខេត្តក្វាងទ្រី។

ការសម្តែងបើកឆាកនៅពិធីបុណ្យដើម្បីសន្តិភាព (រូបថត៖ VNA)

អញ្ជើញថ្លែងសុន្ទរកថាបើក ឧបនាយករដ្ឋមន្ត្រីលោក ង្វៀន វ៉ាន់ថាំង បានសង្កត់ធ្ងន់ថា សម្រាប់ប្រជាជនវៀតណាម សន្តិភាពមិនត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្លៃពិសិដ្ឋដែលត្រូវបានប្តូរដោយឈាម និងការលះបង់របស់មនុស្សជំនាន់មុនផងដែរ។ ពីទឹកដីដែលរងទុក្ខយ៉ាងខ្លាំងពីសង្គ្រាម ក្វាងទ្រីសព្វថ្ងៃនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាព មិត្តភាព និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ។ នេះមិនត្រឹមតែជាប្រភពនៃមោទនភាពសម្រាប់ក្វាងទ្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជារូបភាពនៃប្រទេសវៀតណាមដែលស្រឡាញ់សន្តិភាព ដោយបិទអតីតកាលមួយអន្លើស ដើម្បីចូលរួមជាមួយពិភពលោកក្នុងការសម្លឹងមើលទៅអនាគត។

កម្មវិធីបើកពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៦ ត្រូវបានរៀបចំយ៉ាងលម្អិត ជាមួយនឹងការវិនិយោគយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារ និងទម្រង់ ការអនុវត្តបច្ចេកវិទ្យាសម្តែងទំនើប និងការរួមបញ្ចូលគ្នានូវភាសាសិល្បៈច្នៃប្រឌិត។ គួរឱ្យកត់សម្គាល់ជាពិសេសគឺពិធីរោទ៍កណ្តឹងដើម្បីប្រាថ្នាសន្តិភាព - ជាពេលវេលាដ៏ឧឡារិក និងរំជួលចិត្ត ដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ពិភពលោក ដែលមានសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕

តាម​ vovworld.vn/km-KH

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

នាយប់ថ្ងៃទី ៤ ខែកក្កដា ម៉ោងក្នុងស្រុក តំណាងសហគមន៍ និងកម្មាភិបាលមកពីភ្នាក់ងារតំណាងវៀតណាមនៅវេណេស៊ុយអេឡា រួមជាមួយក្រុមគ្រួសារ បានទៅសួរសុខទុក្ខ ប្រាស្រ័យទាក់ទង និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមដែលកំពុងបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិនៅរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា។

Top