• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា នៅទីក្រុងហូជីមិញ

ពិធីបុណ្យនេះរួមមានពិធីប្រពៃណីរបស់ប្រទេសនានាប្រារព្ធពិធីបុណ្យតេតដូចជា៖ អុជធូបបួងសួងសុំសេចក្តីសុខ ពិធីស្រង់ទឹកព្រះពុទ្ធ ប្រោះព្រំពរជ័យ និងទទួលលាភសំណាងក្នុងឱកាសចូលឆ្នាំថ្មី។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយ HUFO រៀបចំឡើហ ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន។

នាព្រឹកថ្ងៃទី៦ ខែមេសា នៅវត្ត Pho Minh ទីក្រុងហូជីមិញ សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានសម្របសម្រួលជាមួយគណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិ សមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ រៀបចំពិធីបុណ្យអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា បុណ្យ Bunpimay របស់ជនជាតិឡាវ   បុណ្យ Songkran របស់ជនជាតិថៃ និងបុណ្យ Thingyang របស់មីយ៉ានម៉ា។ ពិធីបុណ្យនេះរួមមានពិធីប្រពៃណីរបស់ប្រទេសនានាប្រារព្ធពិធីបុណ្យតេតដូចជា៖ អុជធូបបួងសួងសុំសេចក្តីសុខ ពិធីស្រង់ទឹកព្រះពុទ្ធ ប្រោះព្រំពរជ័យ និងទទួលលាភសំណាងក្នុងឱកាសចូលឆ្នាំថ្មី។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយ HUFO រៀបចំឡើហ ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន។

ក្នុងនាមអគ្គកុងស៊ុលនៃប្រទេសនានាដែលប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ លោក Phonesy Bounmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃប្រទេសជិតខាងរបស់រដ្ឋាភិបាល និងប្រជាជនទីក្រុង។ ពិធីបុណ្យតេតប្រពៃណីបានរួមចំណែកនាំប្រជាជនមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមកាន់តែជិតស្និទ្ធជាមួយគ្នា៕

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top