នាព្រឹកថ្ងៃទី៦ ខែមេសា នៅវត្ត Pho Minh ទីក្រុងហូជីមិញ សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានសម្របសម្រួលជាមួយគណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិ សមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ រៀបចំពិធីបុណ្យអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា បុណ្យ Bunpimay របស់ជនជាតិឡាវ បុណ្យ Songkran របស់ជនជាតិថៃ និងបុណ្យ Thingyang របស់មីយ៉ានម៉ា។ ពិធីបុណ្យនេះរួមមានពិធីប្រពៃណីរបស់ប្រទេសនានាប្រារព្ធពិធីបុណ្យតេតដូចជា៖ អុជធូបបួងសួងសុំសេចក្តីសុខ ពិធីស្រង់ទឹកព្រះពុទ្ធ ប្រោះព្រំពរជ័យ និងទទួលលាភសំណាងក្នុងឱកាសចូលឆ្នាំថ្មី។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយ HUFO រៀបចំឡើហ ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន។
ក្នុងនាមអគ្គកុងស៊ុលនៃប្រទេសនានាដែលប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ លោក Phonesy Bounmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃប្រទេសជិតខាងរបស់រដ្ឋាភិបាល និងប្រជាជនទីក្រុង។ ពិធីបុណ្យតេតប្រពៃណីបានរួមចំណែកនាំប្រជាជនមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមកាន់តែជិតស្និទ្ធជាមួយគ្នា៕