• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទសន្និបាតទូទាំងប្រទេសស្តីពីការហ្វឹកហ្វឺនសកម្មភាពរបស់អង្គការបក្ស អាជ្ញាធរថ្នាក់ឃុំ

សន្និបាតទូទាំងប្រទេសស្តីពីការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទាក់ ទងនឹងការរៀបចំបក្ស ការគ្រប់គ្រងរដ្ឋ និងប្រតិបត្តិការរបស់រណសិរ្សមាតុភូមិនិងអង្គការនយោបាយនៅថ្នាក់ឃុំ (ថ្មី) បានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា និងថ្ងៃទី ១៥ មិថុនានេះ ហើយបានភ្ជាប់បណ្តាញអ៊ីនធឺណិតពីសាលប្រជុំបណ្ឌិត្យ សភានយោបាយជាតិហូជីមិញនៅទីក្រុងហាណូយ ជាមួយទីតាំងចំនួន ១១.០០០ កន្លែង នៅទូទាំងប្រទេស ដោយមានការចូលរួមរបស់គណៈប្រតិភូជាង ១ លាននាក់។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថត៖ Duong Giang/TTXVN)

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបិទសន្និបាត នាព្រឹកមិញនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទៅជាអាជ្ញាធរមូលដ្ឋានពីរកម្រិត ពិតជានឹងផ្លាស់ប្តូរទៅលក្ខណៈវិជ្ជមាន ស្ថាបនា និងបម្រើប្រជាជន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា អាជ្ញាធរ មូលដ្ឋានពីរកម្រិត មានវិសាលភាពនៃការគ្រប់គ្រងកាន់តែទូលំទូលាយជាង ការងារធំៗជាច្រើន វិសាលភាពកាន់តែទូលំទូលាយ និងមានលក្ខណៈស្មុគស្មាញជាង។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជំរុញស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត មានភាព បត់បែន និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន និងប្រទេសជាតិ ត្រូវស្តាប់មតិប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង   សំដៅដល់មូល ដ្ឋាន ឈានទៅរកភាពជាក់ស្តែងនិងទូលំទូលាយ។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងសន្ទុះ ការលើកទឹកចិត្ត និងធនធានដ៏រឹងមាំនាពេលបច្ចុប្បន្ន អាជ្ញាធរពីរកម្រិត នឹងដំណើរការយ៉ាងរលូននិងមានប្រសិទ្ធភាព ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel តំណាងឱ្យវៀតណាមនៅក្នុងសាលតាំងពិព័រណ៍ជាតិនៅក្នុងសាលលេខ ១ រួមជាមួយសាលតាំងពិព័រណ៍មកពីអាស៊ីខាងលិច និងមជ្ឈិមបូព៌ាដូចជា UAE ស្លូវ៉ាគី និងអាស៊ែបៃហ្សង់ ក៏ដូចជាម៉ាកល្បីៗ លំដាប់ពិភពលោក ដូចជា Roketsan (ទួរគី) Edge Group (UAE) Leonardo (អ៊ីតាលី) និង Airbus។

Top