• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទមហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន

បន្ទាប់ពីបានប្រព្រឹត្តទៅយ៉ាងដ៏រស់រវើកមួយសប្តាហ៍ មហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន (DANAFF IV) បានបិទបញ្ចប់នា ថ្ងៃទី ៤ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ក្នុងទីក្រុងដាណាំង។

ទិដ្ឋភាពរួមនៃពិធីបិទមហោស្រពភាពយន្ត DANAFF IV។ រូបថត៖ VVP

អនុប្រធានរដ្ឋលោកស្រី វ៉ធី អាញ់ សួន និងលោក ឡេ ង៉ុក ក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំង ប្រគល់ពានរង្វាន់ភាពយន្តល្អបំផុតក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី (រូបថត៖ VOV)

អនុប្រធានរដ្ឋ លោកស្រី វ៉ ធិ អាញ់សួន បានអញ្ជើញចូលរួម និងប្រគល់ពានរង្វាន់។ មហោស្រពនេះបានផ្តល់នូវលំហរជួបប្រាស្រ័យភាពយន្តដ៏រស់រវើកជាមួយនឹងខ្សែភាពយន្តជាង ១០០ រឿង ដែលបានជ្រើសរើសពី ប្រទេសនិងតំបន់ដែនដីចំនួន ៣០ ដោយមានការបញ្ចាំងជិត ២០០ ដង និងការចូលរួមពីប្រតិភូជាង ១.០០០ នាក់មកពីទាំងក្នុងនិងក្រៅប្រទេស លក្ខណៈពិសេសថ្មីមួយរបស់ DANAFF IV គឺការពង្រីកសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈតាមរយៈកម្មវិធី DANAFF Talents រួមទាំងសួនបណ្តុះគម្រោង សិក្ខាសាលាសរសេរស្គ្រីប ថ្នាក់បង្កើនជំនាញ និងវេទិកាតភ្ជាប់ឧស្សាហកម្មភាពយន្ត។

នៅក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី៤ ដល់ស្នាដៃ សិល្បករ និងអ្នកផលិតខ្សែភាពយន្តឆ្នើម។ នៅក្នុងប្រភេទភាពយន្តវៀតណាមចូលរួមប្រកួត ខ្សែភាពយន្តវៀតណាមល្អមើលបំផុតត្រូវបានប្រគល់ជូនទៅ "សមរភូមិអាកាស" ដោយអ្នកដឹកនាំរឿង ត្រឹន ក្វាង ហាម មកពីស្ទូឌីយោភាពយន្តនគរបាលប្រជាជន។ នៅក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី ខ្សែភាពយន្តអាស៊ីល្អបំផុតត្រូវបានប្រគល់ជូនទៅ "Full Plate" មកពីប្រទេសឥណ្ឌា៕

តាម​ vovworld.vn/km-KH

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

នាយប់ថ្ងៃទី ៤ ខែកក្កដា ម៉ោងក្នុងស្រុក តំណាងសហគមន៍ និងកម្មាភិបាលមកពីភ្នាក់ងារតំណាងវៀតណាមនៅវេណេស៊ុយអេឡា រួមជាមួយក្រុមគ្រួសារ បានទៅសួរសុខទុក្ខ ប្រាស្រ័យទាក់ទង និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមដែលកំពុងបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិនៅរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា។

Top