• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូ​ត​ទង់ជាតិរំលឹកខួប ៥៧ឆ្នាំ​ នៃការបង្កើតអាស៊ាន

នាព្រឹកថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីបង្ហូតទង់ជាតិអាស៊ាន ក្នុងឱកាសរំលឹកខួប ៥៧ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤)។
ពិធីបង្ហូតទង់ជាតិអាស៊ាន ក្នុងឱកាសរំលឹកខួប ៥៧ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤)។ រូបថត៖ Hoang Long/VOV

ពិធីបង្ហូតទង់ជាតិប្រចាំឆ្នាំក្នុងឱកាសរំលឹកខួបបង្កើតអាស៊ានបានក្លាយជាទម្លាប់ប្រកបដោយមោទនភាពរបស់ប្រទេសសមាជិកទាំងអស់ ដោយលើកតម្កើងគុណតម្លៃរួមនិងសន្យាជំរុញស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាពនិងការចូលរួមចំណែករបស់សហគមន៍អាស៊ានដើម្បីកិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមនៃតំបន់។

អញ្ជើញជាអធិបតីក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានអះអាងថា៖ “យើងបានធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសង្គ្រាម និងជម្លោះ។ យើងបានកសាងសេដ្ឋកិច្ចរួបរួមគ្នាខ្ពស់ ជាមួយនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ជាសង្គមដែលយកប្រជាជនជាកណ្តាល។ នេះក៏ជាកត្តាសំខាន់ណាស់ ក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន។ ឥឡូវនេះ អាស៊ានគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។ អាស៊ានជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ត្រូវបានជំរុញដោយសាមគ្គីភាពនៃប្រទេសសមាជិកទាំងអស់ កំពុងបង្កើនមជ្ឈភាពរបស់ខ្លួន ហើយប្តេជ្ញាដើម្បីអាស៊ានមួយប្រកបដោយនិរន្តរភាព ច្នៃប្រឌិត និងផ្តោតលើប្រជាជន"។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី Do Hung Viet ក៏បានសង្កត់ធ្ងន់លើអាទិភាពរបស់វៀតណាមសម្រាប់អាស៊ាន ដោយចាត់ទុកថា អាស៊ានជានិច្ចកាលមានឋានៈយុទ្ធសាស្ត្រក្នុងរាល់សកម្មភាពការទូតរបស់ វៀតណាម។ វៀតណាមសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូនានា ដើម្បីជំរុញតំបន់សន្តិភាព និងរឹងមាំ ធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាតំបន់សន្តិភាព វិបុលភាព និងស្ថិរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top