• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើត​អាស៊ាន​នៅតាម​ប្រទេសជាច្រើន

នៅសហព័ន្ធរុស្ស៊ី ពិធីនេះបានធ្វើឡើងនៅអគារពហុមុខងារហាណូយ-ម៉ូស្គូ (INCENTRA) នៅទីក្រុងម៉ូស្គូ ក្រោមអធិបតីភាពរបស់ស្ថានទូតឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ បានឧទ្ទេសនាមអំពីម្ហូបអាហារប្រពៃណី ក៏ដូចជាផលិតផលវប្បធម៌ជាតិដ៏វិសេសវិសាលរបស់ប្រទេសខ្លួន។
ពិធីបង្ហូតទង់ (រូបថត៖ VNA)

កាលពីម្សិលមិញ (ថ្ងៃទី ៨ ខែសីហា) ពិធីបង្ហូតទង់ជាតិ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២៣) ត្រូវបានរៀបចំឡើងនៅតាមប្រទេសជាច្រើន។

នៅសហព័ន្ធរុស្ស៊ី ពិធីនេះបានធ្វើឡើងនៅអគារពហុមុខងារហាណូយ-ម៉ូស្គូ (INCENTRA) នៅទីក្រុងម៉ូស្គូ ក្រោមអធិបតីភាពរបស់ស្ថានទូតឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ បានឧទ្ទេសនាមអំពីម្ហូបអាហារប្រពៃណី ក៏ដូចជាផលិតផលវប្បធម៌ជាតិដ៏វិសេសវិសាលរបស់ប្រទេសខ្លួន។

នៅសហរដ្ឋអាមេរិក ពិធីបង្ហូតទង់ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ានត្រូវបានរៀបចំឡើងនៅសួនឧទ្យាន Bowling Green (ខ័ណ្ឌ Manhattan ទីក្រុងញូវយ៉ក)។ តំណាងប្រទេសប្រធានអាស៊ានដែលកំពុងកាន់អំណាច លោក Winanto Adi អគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងញូវយ៉ក បានសង្កត់ធ្ងន់ថា ពិធីបង្ហូតទង់អាស៊ានត្រូវបានរៀបចំឡើងនៅទីក្រុងញូវយ៉កជាលើកដំបូង ដែលបង្ហាញពីភាពរឹងមាំ និងវត្តមានកាន់តែច្បាស់លាស់អំពីនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់អាស៊ាននៅទីក្រុងញូវយ៉ក។ តំណាងអាស៊ានជឿជាក់ថាព្រឹត្តិការណ៍នេះនឹងរួមចំណែក រឹតបន្តឹងថែមទៀតនូវសាមគ្គីភាព លើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងទីក្រុងញូវយ៉ក។

នាថ្ងៃទី ៨ សីហា ដដែលពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ានបានប្រព្រឹត្តិទៅនៅសាធារណរដ្ឋឆែក ហូឡង់ និងវេណេស៊ុយអេឡាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top