• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហាញមុខនិងប្រគល់ភារកិច្ចជូនកងពេទ្យកម្រិត២លេខ៣ដែលចូលរួមរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង


 លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh ប្រគល់សេចក្ដីសម្រេចបង្កើតកងពេទ្យកម្រិត២លេខ៣ (រូបថត៖ Qdnd.vn) 
 

នាព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១៧៥(ទីក្រុងហូជីមិញ) លោកឧត្តមសេនីយ៍ ឯក​បម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាមនិងជាប្រធានគណៈ កម្មាធិការ​ទទួល​បន្ទុក​ការចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានប្រគល់ សេចក្ដី​សម្រេច​ស្ដីពីការបង្កើតកងពេទ្យកម្រិត២លេខ៣របស់ក្រសួងការពារប្រទេស ហើយប្រគល់​ភារកិច្ច​ដល់​កង​ពេទ្យ​កម្រិត​២លេខ៣ទៅចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនៅស៊ូដង់ខាងត្បូង។
 
តាមសេចក្ដី​សម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសថា កងពេទ្យ កម្រិត២លេខ៣មានកម្មាភិបាល​សរុបចំនួន​៧០​នាក់ ក្នុងនោះមាននាយ ទាហាន២៨នាក់និងទាហានវិជ្ជាជីវៈ៤២នាក់។
 
លោកឧត្តមសេនីយ៍​ឯកបម្រុង Nguyen Chi Vinh បានសំណូមពរឲ្យ មន្ទីរពេទ្យមជ្ឈឹមកងទ័ព ១៧៥ សហការ​យ៉ាង​ស្អិត​រ​មួតជាមួយស្នងការរក្សា សន្តិភាពវៀតណាម បន្តអនុវត្តការងារហ្វឹកហ្វឺនខាងភាសាបរទេស សុខ ភាព ​ជំនាញវិជ្ជាជីវៈឲ្យស្របទៅតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើ​យ៉ាង​ណាអ​ង្គ​ភាព​ក្រោយ​ត្រូវ​សម្រេច​ភារ​កិច្ច ល្អជាងអង្គភាពមុនៗ។
 
ថ្លែងនៅព្រឹត្តិ​ការណ៍នេះ លោកស្រី Axelle Nicaise ឯកអគ្គរដ្ឋទូតរង របស់ EU ប្រចាំវៀតណាម បានវាយ​តម្លៃខ្ពស់​ចំពោះរាល់លទ្ធផលដ៏វិជ្ជមាន ដែលកម្លាំងរក្សាសន្តិភាព​របស់​វៀតណាម​សម្រេចបាន​ក្នុងពេល​កន្ល​ង​ទៅ ​ព្រមទាំងអះអាងថា EU ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ​វៀតណាម ក្នុងសកម្មភាព​រក្សាសន្តិ​ភាព​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top