• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហាញក្រុមកម្លាំងទ័ពសេះចល័ត


 ក្រុមកម្លាំងទ័ពសេះចល័តធ្វើដង្ហែឆ្លងកាត់វិមានរដ្ឋសភានាព្រឹកថ្ងៃទី៨ មិថុនា (រូបថត៖ VOV)
 

នាព្រឹក​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវពិធី បង្ហាញក្រុម​កម្លាំង​ទ័ពសេះ​ចល័ត​ចំណុះ​បញ្ជាការដ្ឋានប៉ូលីសចល័ត។ នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និង​ប្រធាន​​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីនេះ។
 
ថ្លែងនៅ​ទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន សម្ដែងនូវជំនឿជាក់ថា កម្លាំង​ទ័ព​សេះចល័ត​នឹង​ជំនះពុះពារលើការលំបាក សាកល្បងឲ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រេចឲ្យ​បាន​ល្អ​ ប្រ​ពៃនូវភារកិច្ចនយោបាយ ត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារមាតុ​ភូមិក៏ដូច ជាជីវភាព​រស់នៅ​ដ៏សុខ​សាន្ត​របស់​ប្រជាជន​ផងដែរ។
 
គួរជម្រាប​ថា កម្លាំងទ័ពសេះចល័តមានភារកិច្ចធ្វើការល្បាត ធានា សន្តិសុខសណ្ដាប់ធ្នាប់​និងបង្ក្រាប​បទ​ល្មើស​នៅតាម​តំបន់ឆ្ងាយ​ដាច់​ស្រយាល​នានា​ដែល​មិន​អាច​ដាក់​ពង្រាយ​មធ្យោបាយ​រថយន្ត​និង​ម៉ូតូ​បាន​ឡើយ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top