• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា


 ពិធីបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា
 

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងព្រះវិហារបានរៀបចំឡើងពិធីបង្កើតសាខាសមាគមខ្មែរ-វៀត​ណាម​នៅ​ខេត្ត​ព្រះ​វិហារ។

ព្រះ​វិហារគឺជាខេត្តមួយស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលជាប់ជាមួយព្រំដែនប្រទេសឡាវ និងថៃ ហើយ​មា​នចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អញ្ជើញចូលរួម​ពិធី​នេះ​មាន​វត្ត​មាន​របស់​អភិបាល​រង​ខេត្តព្រះវិហារលោក អ៊ឹង វុធ្ធី និងប្រធានសមាគមខ្មែរ - វៀតណាមលោក  Chau Van  Chi  រួមទាំង​តំណាង​ស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅកម្ពុជា និង​បង​ប្អូន​កម្ពុជាជ​ន​ជាតិ​ដើម​វៀត​ណាម ដែល​រស់នៅ​ក្នុង​ខេត្ត​នេះផង​ដែរ​។ ថ្លែងនៅក្នុងពិធីនេះ ប្រធា​នសាខាសមាគមខ្មែរ- វៀតណា​ម លោក Panh Keng បានអះអាង​ថា ការ​បង្កើត​សាខាសមាគម​ខ្មែរ - វៀតណាមនៅខេត្តព្រះវិហារគឺជាព្រឹត្តិការណ៍ដ៏សំខា​ន់ ដែលរួម​ចំណែក​ក្នុង​ការការ​ពារ​ផលប្រយោជន៍ស្របច្បាប់របស់បង​ប្អូនកម្ពុជាជនជាតិដើមវៀតណាម នៅ​ខេត្តព្រះវិហារ ព្រម​ទាំង​រឹតបន្តឹង​នូវទំនាក់ទំនង​ជាមួយអាជ្ញាធរ មានសមត្ថកិច្ចនៅគ្រ​ប់ជាន់ថ្នាក់និង​ប្រជា​ជនក្នុង​តំបន់ផងដែរ។ សាខា​សមាគមនេះខិត​ខំប្រឹងប្រែងក្លាយ​ទៅជាទីបង្អែក​ដ៏រឹង​មាំសំរាប់​សហគមន៍​វៀត​ណាម​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top