• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលបដិសណ្ឋារកិច្ចលោក​អគ្គលេខាបក្ស តូ ឡឹម​ អញ្ជើញ​​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

នាព្រឹកថ្ងៃទី១២ ឧសភា ពិធីទទួលបដិសណ្ឋារកិច្ចលោកអគ្គលេខាបក្ស តូ ឡឹម លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានឯករាជ្យក្នុងរដ្ឋធានី Minsk។

ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស លោក Aleksandr Lukashenko បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ។

លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានគោរពបទភ្លេងជាតិនៃប្រទេសទាំងពីរ។ រូបថត៖ Thong Nhat/VNA

លោកប្រធានាធិបតី Aleksandr Lukashenko បានអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ឡើងវេទិកាកិត្តិយស។ បន្ទាប់មក ក្រុមតន្រ្តីយោធាបានលេងបទភ្លេងជាតិនៃប្រទេសទាំងពីរ។    បន្ទាប់មក មេដឹកនាំទាំងពីរបានត្រួតពលកងកិត្តិយស។

គណៈប្រតិភូជាន់ខ្ពស់វៀតណាម និងបេឡារុស្សបានជួបពិភាក្សា។ រូបថត៖ Van Hieu/VOV

នៅចុងបញ្ចប់នៃពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Aleksandr Lukashenko បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើជំនួបពិភាក្សា; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

ក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

Top