• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីតាំងបង្ហាញឯកទេស “ហូជីមិញ - ឆាយាល័ក្ខណ៍របស់ឥស្សរជនមួយរូប”

នៅរសៀលថ្ងៃទី ១០ ឧសភា ពិព័រណ៌ “គំរូដ៏សាមញ្ញ ប៉ុន្តែថ្លៃថ្នូរ”ត្រូវបានបើកជាផ្លូវការនៅមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស។
ពិធីតាំងបង្ហាញឯកទេស “ហូជីមិញ - ឆាយាល័ក្ខណ៍របស់ឥស្សរជនមួយរូប” (រូបថត៖ VNA)

ឆ្ពោះទៅពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ ១៨៩០ ១៩ ឧសភា ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ១១ ឧសភា ពិធីបើកការតាំងបង្ហាឯកទេស “ហូជីមិញ - ឆាយាល័ក្ខណ៍របស់ឥស្សរជនមួយរូប”បានប្រព្រឹត្តិទៅជាផ្លូវការនៅទីលានហូជីមិញ ទីក្រុង Vinh ខេត្ត Nghe An ។

ពិធីតាំងបង្ហាញបានប្រព្រឹត្តិទៅដល់ថ្ងៃទី ១៩ ឧសភា ជាមួយនឹងរូបថត ឯកសារដ៏មានតម្លៃជាង ២០០ អំពីលោកប្រធានហូជីមិញ ចែកចេញជា ៤ ផ្នែក៖ លោកទៅស្វែងរករូបរាងរបស់ប្រទេសជាតិ; ឆាយាល័ក្ខណ៍អគ្គមគ្គទេសក៏ដ៏មហិមាមួយរូប អ្នកវប្បធម៌ធំ និងថ្នាក់ដឹកនាំដ៏មានទេពកោសល្យ; ឆាយាល័ក្ខណ៍អគ្គមគ្គទេសក៏សស្រាក់សស្រាំ ពោរពេញទៅដោយសេចក្ដីស្រឡាញ់ សាមញ្ញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងហូជីមិញ - និមិត្តរូបនៃមិត្តភាពជុំវិញពិភពលោក។ ពិធីតាំងបង្ហាញនេះជួយសាធារណជន ជាពិសេសគឺយុវជនជំនាន់ក្រោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីជីវិត ស្នាដៃ សតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ព្រមទាំងជួយយុវជនជំនាន់ក្រោយឱ្យយល់ដឹងពេញលេញជាងអំពីការទទួលសុខត្រូវរបស់យុវជនជំនាក់ក្រោយ រួមកម្លាំងកាយចិត្តទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

មុននោះ នៅរសៀលថ្ងៃទី ១០ ឧសភា ពិព័រណ៌ “គំរូដ៏សាមញ្ញ ប៉ុន្តែថ្លៃថ្នូរ”ត្រូវបានបើកជាផ្លូវការនៅមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស។ ពិព័រណ៌នេះបានតាំងបង្ហាញរូបថត និងឯកសារដ៏មានតម្លៃចំនួន ២០០ អំពីលោកប្រធានហូជីមិញ និងឧទ្ទេសនាមគំរូឆ្នើមរបស់សមូហភាព និងបុគ្គលក្នុង"ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថហូជីមិញ"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top