• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នារសៀលថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញចូលរួមក្នុងពិធីកោតសរសើរសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

 


ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខាងក្រៅប្រទេសវៀតណាមគឺជាការអនុវត្តជាក់ស្តែង “ផែន ការមេស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ដែលការិយាល័យនយោបាយបានអនុម័តតាំងពីឆ្នាំ ២០១៣ មក។

នៅក្នុងពិធីកោតសរសើរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំបូងគួរជាទីលើកទឹកចិត្តរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំណុះក្រសួងការពារប្រទេស ដែលបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចដែលអង្គការសហប្រជាជាតិនិងវៀតណាមបានប្រគល់។ អង្គការសហប្រជាជាតិបានផ្ញើលិខិតជាច្រើនដងដើម្បីអរគុណ វៀតណាមចំពោះការរួមចំណែកជាក់ស្តែងនិងមានប្រសិទ្ធភាព។

លោកប្រធានរដ្ឋជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ដែលដឹកនាំផ្ទាល់គឺគណៈកម្មការយោធាបក្សមជ្ឈឹមនិងក្រសួងការពារប្រទេស កិច្ចសហប្រតិបត្តិការនិងការគាំទ្រពីអង្គការសហប្រជាជាតិនិងប្រទេសជាដៃគូ កម្លាំងមួកខៀវរបស់វៀតណាមនឹងបំពេញតួនាទីជា “អ្នកនាំសារសន្តិភាព” របស់វៀតណាមនៅតាមបណ្តាស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top