• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជសញ្ញាជាតិវៀតណាម- លើកកម្ពស់ឋានៈ

បច្ចុប្បន្ននេះ សហគ្រាសជាច្រើនបានយល់ដឹងពីតួនាទីដ៏សំខាន់នៃពាណិជ្ជសញ្ញា ដែលប្រៀបប្រដូចជាកូនសោរជួយបង្កើនតម្លៃផលិតផល ក៏ដូចជាតម្លៃសហគ្រាសផងដែរ។
 
  អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai  

“ចំណាត់ថ្នាក់តម្លៃពាណិជ្ជសញ្ញាជាតិវៀតណាមត្រូវបានកែលម្អជាបន្តបន្ទាប់នៅលើតារាងរៀបចំណាត់ថ្នាក់ពិភពលោក ហើយបានស្ថិតក្នុងក្រុមពាណិជ្ជសញ្ញាដ៏ខ្លាំងក្លា ដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកសាងពាណិជ្ជសញ្ញា”។ ព័ត៌មាននេះត្រូវបាននាំចេញនៅក្នុងវេទិកាពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២២ ដែលត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសហការជាមួយក្រសួងការបរទេសវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ២០ មេសា។

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានវាយតម្លៃថា វៀតណាមត្រូវបានចាត់ទុកថាជាចំណុចភ្លឺ ដោយអាស្រ័យលើកំណើននៃចំណាត់ថ្នាក់អំពីតម្លៃពាណិជ្ជសញ្ញាជាតិ រួមជាមួយលទ្ធផលសេដ្ឋកិច្ចសង្គម ដែលសម្រេចបាន ដោយអះអាងពីកិត្យានុភាព និងឋានៈ ដែលកាន់តែកើនឡើងលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីភាពម្ចាស់ការ និងឋានៈរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ។

បច្ចុប្បន្ននេះ សហគ្រាសជាច្រើនបានយល់ដឹងពីតួនាទីដ៏សំខាន់នៃពាណិជ្ជសញ្ញា ដែលប្រៀបប្រដូចជាកូនសោរជួយបង្កើនតម្លៃផលិតផល ក៏ដូចជាតម្លៃសហគ្រាស រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ក៏ដូចជាអះអាងពីឋានៈនៅលើទីផ្សារទាំងជាតិ និងអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top