• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើ Amazon

ចំនួនសហគ្រាសវៀតណាមដែលទទួលបានប្រាក់ចំណូល ១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅលើផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក Amazon បានកើនឡើង ១០ ដងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)

នេះគឺជាព័ត៌មានគួរឱ្យកត់សម្គាល់នៅក្នុងសន្និសិទ ដែលក្រុមហ៊ុន Amazon Global Selling Vietnam (AGS VN) និងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំឡើង នា ថ្ងៃទី ២២ ឧសភានៅទីក្រុងហាណូយ។

តួរលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបង្ហាញថា ក្នុងដំណាក់កាល ២០១៩-២០២៣ សហគ្រាសវៀតណាមបានពង្រីកវិសាលភាពអាជីវកម្មអន្តរជាតិយ៉ាងខ្លាំងក្លា ដោយចំនួនផលិតផលដែលបានលក់នៅលើផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក Amazon កើនឡើង ៣ ដង។ ទន្ទឹមនឹងនោះ ចំនួនសហគ្រាសវៀតណាមដែលសម្រេចបានប្រាក់ចំណូល ១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅលើ Amazon បានកើនឡើង ១០ ដង។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមកំពុងឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានក្លាយទៅជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ប្រាក់ចំណូលពីការលក់រាយអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាជាមធ្យមប្រហែល ២០% ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅក្នុងតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top