• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលរដ្ឋសញ្ជាតិពីរវៀតណាម និងអូស្ត្រាលីម្នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីតំបន់សង្រ្គាមស៊ូដង់

ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានជួយសង្គ្រោះដោយជោគជ័យនិងនាំ យកពលរដ្ឋម្នាក់ដែលមានសញ្ជាតិពីរវៀតណាមនិងអូស្ត្រាលី ចេញពីតំបន់សង្រ្គាមនៅស៊ូដង់។
លោក Pham Van Khoe (កណ្តាល) ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីប្រទេសស៊ូដង់ (រូបថតផ្តល់ដោយស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត)

ព័ត៌មានពីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ទទួលបន្ទុកស៊ូដង់ កាលពីថ្ងៃទី ២៨ ឧសភា បានឲ្យដឹងថា ចំពោះមុខស្ថានការណ៍ប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅប្រទេសស៊ូដង់ ស្ថានទូតបានក្តាប់ស្ថានការណ៍ ផ្ទៀងផ្ទាត់ព័ត៌មាន និងរាយការណ៍ទៅក្រសួងការបរទេស អំពីករណីពលរដ្ឋម្នាក់ដែលមានសញ្ជាតិពីរវៀតណាម និងអូស្ត្រាលី  រួមជាមួយនាវិកវៀតណាមចំនួន ១៦នាក់ ដែលមានវត្តមាននៅប្រទេសស៊ូដង់។ ក្រសួងការបរទេសបានណែនាំ និងស្នើសុំជំនួយជាបន្ទាន់ដល់ពលរដ្ឋចេញពីតំបន់សង្រ្គាម។ សមាជិកនាវិកបានចាកចេញពីប្រទេសស៊ូដង់ ហើយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី ១៣ ខែឧសភា។ ដោយឡែក ករណីពលរដ្ឋមួយនាក់ដែលមានសញ្ជាតិពីរ វៀតណាម និងអូស្ត្រាលី ដោយសារបាត់បង់ឯកសារអត្តសញ្ញាណទាំងអស់ និងគ្មានសាច់ប្រាក់ភ្ជាប់ខ្លួន ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ទទួលបន្ទុកស៊ូដង់ បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយស្ថានទូត វៀតណាម ប្រចាំនៅអារ៉ាប៊ីសាអូឌីត បានជួយដល់ពលរដ្ឋនេះនូវរាល់នីតិវិធីចាំបាច់ ហើយនៅយប់ថ្ងៃ ២៧ ឧសភា ពលរដ្ឋម្នាក់នេះបានវិលត្រឡប់មកវៀតណាមវិញដោយសុវត្ថិភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top