• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសវៀតណាមនិងកម្ពុជា

កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ នៅរាជធានីភ្នំពេញ (កម្ពុជា) ប្រតិភូប្រមាណ ៨០នាក់ ដែលជាមន្ត្រីគ្រប់គ្រង និងតំណាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា បានចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
សិក្ខាសាលាតុមូលស្តីពីការពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសចវៀតណាមនិងកម្ពុជា។ (រូបថត៖ VOV)

នៅសិក្ខាសាលានេះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្រោយរយៈពេលដ៏វែងមួយដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសវៀតណាមនិងកម្ពុជាបានបើកដំណើរការឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានចំនួន ៩,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ជាមួយនឹងសន្ទុះកំណើននេះ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២២ ប្រាកដជានឹងសម្រេចបានជាង ១០ ពាន់លានដុល្លារ។

ក្នុងសិក្ខាសាលានេះ តំណាងនៃភាគីទាំងពីរបានបញ្ជាក់ថា ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងកម្ពុជាមានសក្ដានុពលដ៏ធំធេងណាស់។ ការងារពន្លឿនពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ គួរតែត្រូវបានជំរុញយ៉ាងខ្លាំងនាពេលខាងមុខ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការសន្យា កិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ក៏ដូចជាការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ ចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top