• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពណ៌វប្បធម៌ចម្រុះនៃបណ្តាជនជាតិវៀតណាម

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ ជាទិវាវប្បធម៌នៃបណ្តាជនជាតិវៀតណាម។ នៅទូទាំងប្រទេស សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវានេះ។
កាលពីចុងសប្តាហ៍មុន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានរៀបចំមហោស្រពវប្បធម៌បណ្តាជនជាតិខេត្ត Gia Lai លើកទី ២ ឆ្នាំ ២០២៣ (រូបថត៖ VOV)

នៅ ដំបូលរួមរបស់ជនជាតិទាំង ៥៤ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (Dong Mo, Son Tay, ហាណូយ) បាននឹងកំពុងប្រព្រឹត្តទៅសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ច្រើន ដើម្បីបង្កើតកន្លែងជួបប្រាស្រ័យ ផ្សព្វផ្សាយ អំពីភាពស្រស់ស្អាតរបស់បណ្តាជនជាតិទៅកាន់ប្រជាជន និងអ្នកទស្សនា។ លោកស្រី Ha Thi Xem ជនជាតិ Thai មកពីខេត្ត Thanh Hoa បាននិយាយថា៖ យើងនាំយកមកតាំងពិព័រណ៌លើកនេះនូវឧបករណ៍សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ជន ជាតិ Thai នៅឃុំ Yen Thang។ រួមជាមួយនឹងនោះគឺជាមុខម្ហូប ការកែច្នៃឯកទេសក្នុងស្រុក។ យើងក៏បានប្រារព្ធពិធីបុណ្យ Cha mum របស់ជនជាតិ Thai នៅឃុំ Yen Thang ដើម្បីបួងសួងសុំសេចក្តីសុខចម្រូងចម្រើននិងរដូវអំណោយផលសម្រាប់ប្រជាជនជនជាតិ Thai ផងដែរ

ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេសក៏បានរៀបចំសកម្មភាពជាច្រើនឆ្ពោះទៅកាន់ទិវាវប្បធម៌នៃបណ្តាជនជាតិវៀតណាមផងដែរ។ កាលពីចុងសប្តាហ៍មុន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានរៀបចំមហោស្រពវប្បធម៌ជនជាតិ Gia Lai លើកទី ២ ក្នុងឆ្នាំ ២០២៣។ មកដល់ពិធីបុណ្យនេះ ក្រុមសិប្បករ  បានបង្កើតឡើងវិញ នូវសកម្មភាពសហគមន៍តាមរយៈសកម្ម ភាព៖ ការសម្តែងគង ឃ្មោះ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ការសម្តែងឧបករណ៍ភ្លេងជនជាតិ ការសម្តែងចម្លាក់រូបសំណាក ការប៉ាក់ ត្បាញ ...។ល។

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top