• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) និងមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ការបរទេសចិនលោក Wang Yi (រូបថត៖ VOV)

 ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Luang Prabang ប្រទេសឡាវ​ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីការបរទេស វៀតណាម​លោក​ Pham Binh Minh បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួ​យសមាជិកក្រុមប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្រ្តី​ ការបរទេសចិ​នលោក Wang Yi។
 
ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីការបរទេសលោក Ph​am Binh Minh បានស្នើ អោយភាគី​ទាំងពីរ​សហការគ្នា​ដើម្បី​អនុវត្តន៍​ប្រកបដោយប្រសិទ្ធ​ភាព​នូវកិច្ច​ព្រម​ព្រៀង​និង​ការយោគ​យល់​រួម​កម្រិត​ខ្ពស់​សំដៅ​រក្សានិន្នា​ការ​អភិវឌ្ឍដ៏​ល្អប្រសើរ រវាងប្រទេសទាំងពីរ។ តាមនោះ ជំរុញដំណើ​រទស្សនកិច្ច​និងជំនួបប្រាស្រ័យ​ជាន់​ខ្ពស់ ត្រៀម​​រៀបចំ​អោយ​បានល្អសម្រាប់​កិច្ចប្រជុំលើកទី១២គ​ណៈកម្មាធិការទទួល បន្ទុកកិច្ច​សហប្រតិ​បតិ្តការ​ទ្វេភាគី​​វៀត​ណាម​​-ចិនក្នុងឆ្នាំ២០១៩។ ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការប​រទេសវៀតណាមលោក Ph​am Binh Minh​ បាន​ស្នើ​អោយ​ភាគី ទាំងពីរបន្តអនុវត្តន៍យ៉ាងហ្ម​ត់ចត់ នូវការយោគយល់រួមរវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​បក្ស​ទាំង​ពីរ ប្រទេស​ទាំងពីរ​ ក៏ដូចជា “កិច្ចព្រមព្រៀងស្ដីពី​គោលការណ៍ជា​ សារវ័ន្តស្ដីពីការដោះស្រាយ​​ជម្លោះ​នៅ​​សមុទ្រ​ រវាង​វៀត​ណាម​និងចិន” ព្រមទាំង ដោះស្រាយជម្លោះដោយសន្តិវិ​ធី គោរពផលប្រយោជន៍​​ស្របច្បាប់​របស់​គ្នា​ទៅ វិញទៅ​មក រក្សាសន្តិភាពនិងស្ថិរភា​ពនៅសមុទ្រផងដែរ។
​ 
ចំណែក​ឯសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា បក្ស​និងរដ្ឋាភិបាល​ចិនយកចិត្តទុកដាក់ជាពិសេសដល់ ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវ​ទំនាក់ទំនង​ភាព​ជាដៃគូស​ហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រ​ទេសទាំងពីរ។ លោកអះអាងជាប​ន្តថា ចិន​ត្រៀម​ខ្លួនជាស្រេច​សហការជាមួយវៀតណាម​បង្កើនការ​ផ្លាស់ប្ដូរយុទ្ធសាស្ត្រ ជំរុញទំនាក់​ទំនង​ភាព​ជាដៃគូ​សហប្រតិ​បតិ្តការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន​-វៀតណាម​អោយ​បន្តអភិវឌ្ឍន៍​យ៉ាងស្មោះ​ត្រង់និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ នាំម​កនូវផលប្រយោជន៍ជាក់ស្ដែងសម្រា​ប់ប្រទេសទាំងពីរក៏ដូ​ចជាប្រជាជន​នៃ ប្រ​ទេសទាំងពីរផងដែរ។ រដ្ឋ​មន្រ្តីលោក Wang Yi បានសង្កត់ធ្ងន់ថា ចិ​នមាន​ គោល​ជំហរបើក​ទ្វារទីផ្សារ​សម្រាប់​ទំនិញនៃប្រទេ​សនានាជ្រៀតចូលទីផ្សារចិន ដោយផ្ដល់អាទិភាពសម្រាប់​ប្រទេសជិតខាង ​ដែលក្នុង​នោះមាន​វៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top