• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា

នៅរសៀលថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Rogelio Polanco Fuentes (រ៉ូហ្គេលីអូ ប៉ូឡានកូ ហ្វូនតេស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចរបស់គុយបាប្រចាំនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអះអាងថា វៀតណាមនឹងបន្តលើកកម្ពស់ ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពពិសេស ឲ្យបានសមស្របទៅនឹងសក្តានុពល ទំនាក់ទំនង និងការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចរបស់គុយបាប្រចាំនៅវៀតណាម ។ រូបថត៖ Lai Hoa/VOV

នាពេល​ខាងមុខ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់​ជាន់​ថ្នាល់ និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពដើម្បីរំលឹកខួបលើកទី១០០ ទិវាកំណើតរបស់មគ្គុទេសក៍ ហ្វីដែល កាស្ត្រូ ដែលជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម (១៣ សីហា ១៩២៦ - ទី១៣ សីហា ឆ្នាំ​ ២០២៦);​ លើក​ក​ម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងរវាងក្រសួង វិស័យ និងមូលដ្ឋាន​នៃប្រទេស​ទាំងពីរ​; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសង្កត់ធ្ងន់ថា ប្រទេសគុយបាជានិច្ចកាលចាត់ទុកវៀតណាមជាមិត្តជិតស្និទ្ធ និងជាគំរូក្នុងបុព្វហេតុនៃការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតបានសម្តែងនូវបំណងចង់ភាគីទាំងពីរបន្តសហការ និងចែករំលែកបទពិសោធន៍ ជាពិសេសមេរៀនដែលបានរៀនពីការអនុវត្តគោលនយោបាយផ្លាស់​ប្តូរ​ថ្មី របស់វៀតណាមអស់រយៈពេល ៤០ ឆ្នាំ; បានត្រៀមខ្លួនជាស្រេចសម្រាប់​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិត​ស្និត​ជាមួយ​វៀតណាម ក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ជាពិសេសវិស័យកសិកម្ម និងជីវបច្ចេកវិទ្យា៕​

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top