
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Zing)
បន្ទាប់ពីអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៤បោះឆ្នោត ជ្រើសតាំងចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម នារសៀលថ្ងៃទី២៣ ខែតុលា នោះ គណៈប្រតិភូបេសកកម្មការទូតនៃ សហរដ្ឋអាមេរិកប្រចាំទីក្រុងហាណូយ បានចេញសេចក្ដីថ្លែងការណ៍របស់ឯកអគ្គ រដ្ឋទូតអាមេរិកលោក Kritenbrink ដែលសម្ដែងនូវការអបអរសាទរចំពោះអគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ សេចក្ដីថ្លែង ការណ៍នេះបានសង្កត់ធ្ងន់ថា៖
“តាងនាមគណៈប្រតិភូបេសកកម្មការទូតនៃសហរដ្ឋអាមេរិក ខ្ញុំសូមអបអរ សាទរចំពោះឯកឧត្តម Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសដែលឯកឧត្តមចូលកាន់តំណែងជាប្រធានរដ្ឋ។ ការជ្រើសតាំងឯកឧត្តម Nguyen Phu Trong ចូលកាន់តំណែងជាប្រធាន រដ្ឋនេះ ប្រព្រឹត្តទៅចំពេលវេលា ដែលទំនាក់ទំនងទ្វេភាគីរវាងយើងខ្ញុំជាមួយ វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់។ ក្នុងរយៈពេល ពីរទសវត្សកន្លងទៅ អាមេរិកនិងវៀតណាមបានសហការគ្នាស្វែងរកគោលដៅរួម ដោយឈរលើផលប្រយោជន៍រួម។ យើងបានពង្រីកទំនាក់ទំនងសន្តិសុខ បង្កើត ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី ហើយធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ យើងខ្ញុំក៏មានគោលបំណងរួមដែលចង់ ជំរុញសន្តិភាព សន្តិសុខនិងវិបុលភាពនៅតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ផងដែរ”។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Kritenbrink បានសម្ដែងនូវគោលបំណងចង់ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាង ប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម