• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងតួនាទីរបស់ក្រសួងការបរទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - នូវែលសេឡង់

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta។
 

នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមអនឡាញជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់តួនាទី របស់ក្រសួងការបរទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះមានការជំរុញការផ្លាស់ប្តូរ និងការ ជួបប្រាស្រ័យជាន់ជាន់ខ្ពស់នៅ ពេលមានលក្ខខណ្ឌអនុញ្ញាត។ ទន្ទឹមជាមួយគ្នានោះភាគីទាំងពីរបានឯកភាព ជំរុញការវិនិយោគទ្វេភាគី និងលើកកម្ពស់ប្រសិទ្ធភាព នៃគណៈ កម្មការសហប្រតិបត្តិការសេដ្ឋ កិច្ច - ពាណិជ្ជកម្ម។ ជាមួយគ្នានោះបង្កើតនិងចុះហត្ថលេខាលើកម្មវិធីសកម្មភាព អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់នៅឆ្នាំ ២០២១។

ភាគីទាំងពីរបានឯកភាពបន្តជំរុញការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី រួមទាំងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការបោះឆ្នោតនិងឈរឈ្មោះជាបេក្ខភាពនៃទីភ្នាក់ងារនិងអង្គការសហប្រជាជាតិក៏ដូចជាសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាព ជាដៃគូគ្រប់ជ្រុងជ្រោយ (RCEP)។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសនូវែលសេឡង់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវឆ្នាំ APEC ឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top