• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្វាងនិញ (វៀតណាម) និងខេត្តហួផាន់ (ឡាវ)

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត ហួផាន់ (ឡាវ) លោក ក្វាង មិញ គឿង លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូសមាជិកសភាខេត្តក្វាងនិញ បានជួបជាមួយលោក Phoudphanh Keovongxay លេខាគណៈកម្មាធិការបក្សខេត្តហួផាន់។
លោក ក្វាង មិញ គឿង លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូសមាជិកសភាខេត្តក្វាងនិញ បានជួបជាមួយលោក Phoudphanh Keovongxay លេខាគណៈកម្មាធិការបក្សខេត្តហួផាន់។ រូបថត៖ baoquangninh.vn

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការអនុវត្តខ្លឹមសារសហប្រតិបត្តិការ ដោយផ្តោតលើការពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៦ និងស្នើទិសដៅសម្រាប់ដំណាក់កាលបន្ទាប់។

លេខាគណៈកម្មាធិការបក្សខេត្តក្វាងនិញ បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអាហារូបករណ៍របស់ខេត្តក្វាងនិញ សម្រាប់និស្សិតមកពីខេត្តចំនួន៣នៅភាគខាងជើងប្រទេសឡាវ រួមទាំងខេត្តហួផាន់; បង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្មាភិបាល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ពង្រឹងការណែនាំ និងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មនៃភាគីទាំងពីរដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ ជំរុញពាណិជ្ជកម្ម និងឧទ្ទេសនាមផលិតផល; ជំរុញការផ្លាស់ប្តូរបទពិសោធន៍ សម្របសម្រួលការស្រាវជ្រាវដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ និងផ្សព្វផ្សាយរូបភាពទេសចរណ៍ខេត្តក្វាងនិញនៅខេត្តហួផាន និងរូបភាពនៃខេត្តហួផាននៅខេត្តក្វាងនិញ ហើយរក្សាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃខេត្តទាំងពីរ។

រីឯខ្លួនវិញ លោក Phoudphanh Keovongxay លេខាគណៈកម្មាធិការបក្សខេត្តហួផាន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីខេត្តក្វាងនិញ ជាពិសេសចាប់ពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន ជាមួយនឹងថវិកាសរុបចំនួន ៨០ ពាន់លានដុង និងអាហារូបករណ៍ជាង ៣០០ សម្រាប់សិស្សហួផាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រួមចំណែកពូនជ្រុំចំណងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top