• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី


 លេខាមជ្ឈិមបក្ស លោក Nguyen Van  Binh ក្នុងជំនួបជាមួយប្រតិភូបក្សកុម្មុយនិស្តរុស្ស៊ី
 

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg នាថ្ងៃទី ១០ ខែមិថុនា​ ឆ្នាំ​២០១៩ លោក Nguyen Van Binh លេខា​មជ្ឈិម​បក្ស​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​មជ្ឈិម​ បានអញ្ជើញជួបធ្វើការជាមួយប្រតិភូនៃបក្សកុម្មុយនិស្តរុស្ស៊ី។
 
ក្នុងជំនួ​ប​នេះ លេខាមជ្ឈិមបក្ស លោក Nguyen Van  Binh បានអបអរសាទរប្រទេស រុស្ស៊ីដែលបាន​រៀប​ចំ​ប្រកប​ដោយជោ​គ​ជ័យនូវវេទិកាសេដ្ឋកិច្ច Sai​nt Petersburg ព្រមទាំងបានអះអាងថា: ​វៀតណាម​តែងតែ​ត្រៀម​ខ្លួន​ជា​ស្រេច ចូលរូមវេទិការសេដ្ឋកិច្ចសំ​ខាន់ៗចំនួនពីររបស់រុស្ស៊ី នោះគឺវេទិកាសេដ្ឋ​កិច្ច ​Saint Petersbu​rg និងវេទិកា​សេដ្ឋ កិច្ចខាងកើត។ លោក Nguyen Van Binh បានជឿជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏ដូចជារវាង​បក្សកុម្មុយនិស្តនៃប្រទេសទាំងពីរ​និងកាន់តែរី​កចម្រើន​ខ្លាំងក្លាថែមទៀត​ពីមួយថ្ងៃទៅមួយថ្ងៃ។
 
ក្នុងថ្ងៃដដែល លោក Nguyen Van Binh បានទទួលជួបជាមួយតំណាងសមាគមពាណិជ្ជកម្ម​វៀតណាម​និង​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌលពហុបំណងហាណូយ-​ម៉ូស្គូ (Incentra) ផងដែរ។ នៅទីនេះ លេខាមជ្ឈឹមប​ក្ស លោក  Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍​ និងអង្គ​ភាព​អាជីវកម្មវៀត​ណាម​​នៅ​សហព័ន្ធ​ រុស្ស៊ីក្នុង​ការជំរុញកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិ​ច្ច រវាងរុស្ស៊ីនិងវៀតណាម​។          

នៅក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈ​ប្រតិភូ​នៃបក្ស​កុម្មុយនិស្ត​វៀត​ណាម ក៏មាន​កិច្ចប្រជុំជា​មួយ​ក្រុមហ៊ុន​កំពង់​ផែ AZOV និងបានទៅទស្សនាក៏ដូចជាជួបសំណេះ សំណាល ជាមួយស្ថានទូត​វៀត​ណាម​ប្រចាំនៅរុស្ស៊ី​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top