• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការអប់រំ​ប្រពៃណីសាមគ្គីភាព មិត្តភាពសម្រាប់យុវជនវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី ២៥ ខែតុលា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានទទួលជួបគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើការនៅវៀតណាម។
 
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖ VOV)  

ពិភាក្សាជាមួយគណៈប្រតិភូ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា បណ្ដាអង្គការ សហជីពយុវជននៃប្រទេសទាំងពីរបន្តបង្កើនការអប់រំប្រពៃណីសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបធ្វើសកម្មភាព ក៏ដូចជាពង្រីកវិស័យសហប្រតិបត្តិការជាមួយក្រុម និងមុខសញ្ញាជាច្រើន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជានិន្នាការថ្មីនៃយុគសម័យ ដែលជំនាន់វ័យក្មេងបានយកចិត្តទុកដាក់។

  ទិដ្ឋភាពទូទៅនៃជំនួបជាមួយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖ VOV)  

តាងនាមគណៈប្រតិភូ ប្រធានគណៈកម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ តំណាងយុវជននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការសហភាពយុវជននៃប្រទេសទាំងពីរ ដំណាក់កាល ២០២២-២០២៧; តាមនោះ តំណាងយុវជននៃប្រទេសទាំងពីរបានចែករំលែកទស្សនៈ សកម្មក្នុងការឃោសនា និងអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ យុវវ័យកម្ពុជានឹងបន្តជំរុញថែមទៀតនូវទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីជាមួយវៀតណាម៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​២០២៤

គណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​២០២៤

ថ្ងៃទី១៣ ខែមេសា នៅអន្តេវាសិកដ្ឋាន A៣ លេខ ២៣ វិថី Ta Quang Buu ទីក្រុងហាណូយពិធី​ជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ បានប្រព្រឹត្តទៅកាលពីយប់។

Top