• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានទទួលជួបជាមួយរដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានទទួលជួបរដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng (រូបថត៖ VGP)

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃបណ្តាញមណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបុរី (VSIP) ចំនួន ១៨ នៅខេត្ត ក្រុងនានារបស់វៀតណាម ហើយបានចាត់ទុកថា ចាំបាច់ត្រូវលើកកំពស់ និងកសាង VSIP ជំនាន់ថ្មីតាមទិសដៅនិរន្តរភាព ឆ្លាតវៃ នវានុវត្តន៍ និងលើកកម្ពស់ទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ទាក់ទិននឹងកម្មវិធីផ្លាស់ប្តូរទេពកោសល្យ នវានុវត្តន៍វៀតណាម - សិង្ហបុរី (ITX) លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងនិងផ្នែកពាក់ព័ន្ធនៃភាគីទាំងពីរ បន្តពិភាក្សានិងឯកភាពលើដំណើរនិងផែនការអនុវត្តន៍ ដើម្បីជួយកម្មវិធីចាប់ផ្តើមយ៉ាងឆាប់រហ័ស។

ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា មជ្ឈមណ្ឌលនវានុវត្តន៍វៀតណាម (NIC) និងទីភ្នាក់ងារសិង្ហបុរីសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ (A*STAR) នឹងពង្រឹងការតភ្ជាប់បន្ថែមទៀត ហើយមានកម្មវិធីនិងផលិតផលជាក់ស្តែង ដើម្បីអនុវត្តន៍ការសន្យានិងផ្តល់ការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។

Top