• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកតួនាទីរបស់រដ្ឋសភាចំពោះរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានប្រព្រឹត្តិទៅសន្និសីទស្ដីអំពី “តួនាទីរបស់រដ្ឋសភាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” តាមទម្រង់អនឡាញផង និងផ្ទាល់ផង។
  សន្និសីទស្ដីអំពី “តួនាទីរបស់រដ្ឋសភាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” (រូបថត៖ VNA)  

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពគឺជាភារកិច្ចសំខាន់ ហើយជាគោលដៅក្នុងគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមទាំងមូល។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ចនេះ រដ្ឋសភាវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងសុក្រិតរបរៀបរបប ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព រួមចំណែកដោះស្រាយការលំបាកឲ្យបានទាន់ពេលវេលា បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ រដ្ឋសភាវៀតណាមក៏បានជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍; ចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការសភាពហុភាគី និងតំបន់ ព្រមទាំងលើកសំណើរបង្កើនការធ្វើសកម្មភាព របស់រដ្ឋសភានៃបណ្ដាប្រតេសលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតប អគ្គលេខាធិការសហភាពអន្តរសភា (IPU) លោក Martin Chungong បានអះអាងថា បណ្ដាសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បរិបទបច្ចុប្បន្ននេះតម្រូវឱ្យសភាសុក្រិតគោលនយោបាយ ច្បាប់ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងប្រទេស និងការសន្យាអន្តរជាតិ ព្រមទាំងតភ្ចាប់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សមភាពសម្រាប់មុខសញ្ញានានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top