• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយ និងជំរុញទេសចរណ៍ "តំបន់បេតិកភណ្ឌអច្ឆរិយៈ"

សន្និសីទនេះ សំដៅផ្សព្វផ្សាយរូបភាព "តំបន់បេតិកភណ្ឌអច្ឆរិយៈ" ឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ និងកម្មវិធីជំរុញទេសចរណ៍របស់ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភូមិភាគកណ្ដាលពោលខាងលើ ដល់ក្រុមហ៊ុនទេសចរណ៍ នៅទីផ្សារតំបន់ Tay Nguyen។
  តំបន់នានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអភិវឌ្ឍ ទេសចរណ៍រវាងខេត្តក្រុងចំនួន ៥ នៅភូមិភាគកណ្ដាល ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen ដំណាក់កាល ២០២២ - ២០២៦ (រូបថត៖ VNA)  

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សន្និសីទផ្សព្វផ្សាយ និងជំរុញទេសចរណ៍គោលដៅមកដល់ទាំង ៥ របស់ខេត្តក្រុង៖  “Quang Binh - Quang Tri - Thua Thien Hue - Da Nang - Quang Nam” នៅតាមបណ្ដាខេត្តនៅតំបន់ Tay Nguyen បានប្រព្រឹត្តិទៅនៅនៅទីក្រុង Buon Ma Thuot ។

សន្និសីទនេះ សំដៅផ្សព្វផ្សាយរូបភាព "តំបន់បេតិកភណ្ឌអច្ឆរិយៈ" ឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ និងកម្មវិធីជំរុញទេសចរណ៍របស់ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភូមិភាគកណ្ដាលពោលខាងលើ ដល់ក្រុមហ៊ុនទេសចរណ៍ នៅទីផ្សារតំបន់ Tay Nguyen។ ក្នុងសន្និសីទនេះ បណ្ដាខេត្តបានឧទ្ទេសនាមអំពីស្ថានភាពអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តខ្លួន ព្រមទាំងពិភាក្សាអំពីការអភិវឌ្ឍផលិតផលទេសចរណ៍តភ្ជាប់រវាងបណ្ដាខេត្តភូមិភាគកណ្ដាលជាមួយតំបន់ Tay Nguyen ដល់ភ្ញៀវទេសចរ។

ក្នុងឱកាសនេះ តំបន់នានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអភិវឌ្ឍ ទេសចរណ៍រវាងខេត្តក្រុងចំនួន ៥ នៅភូមិភាគកណ្ដាល ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen ដំណាក់កាល ២០២២ - ២០២៦។ តាមនោះកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យចំនួន ៣ រួមមាន៖ ការងារគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បណ្ដាផលិតផលទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្ដីពីការផ្សព្វផ្សាយ និងការជំរុញទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top