• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយផលិតផលស្វាយបៃតងវៀតណាមនៅទីផ្សារអូស្ត្រាលី

កម្មវិធីនេះក៏បានអមដំណើរការកសាងស្លាកសញ្ញាស្វាយបៃតងខេត្ត Son La ផងដែរ ក្នុងគោលដៅនាំផ្លែស្វាយចំនួន ២៥ តោនចូលទៅប្រទេសអូស្ត្រាលី ដោយការនាំចេញរបស់ក្រុមហ៊ុន Rong Do។

កម្មវិធីជំរុញ "មុខម្ហូបស្វាយបៃតង-រសជាតិស្រុកកំាំណើត" ត្រូវបានអនុវត្តដោយសភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលី រហូតដល់ចុងខែកក្កដាឆ្នាំ ២០២១ ដោយមានផ្លែស្វាយបៃតង វៀតណាមចំនួន ៥ តោនទើបតែចូលចតនៅអូស្រ្តាលីដោយក្រុមហ៊ុន Dalat Import-export (មែលប៊ន) នាំចូលនិងចែកចាយជាមួយក្រុមហ៊ុន Asean produce Pty និងការដឹកជញ្ជូនផ្សេងទៀតដែលរំពឹងថានឹងមកដល់តាមការគ្រោងទុក។ កម្មវិធីនេះក៏បានអមដំណើរការកសាងស្លាកសញ្ញាស្វាយបៃតងខេត្ត Son La ផងដែរ ក្នុងគោលដៅនាំផ្លែស្វាយចំនួន ២៥ តោនចូលទៅប្រទេសអូស្ត្រាលី ដោយការនាំចេញរបស់ក្រុមហ៊ុន Rong Do។

នៅក្នុងកម្មវិធីនេះ សភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្រ្តាលី បានផ្សព្វផ្សាយនិងណែនាំផ្លែស្វាយ វៀតណាមសម្រាប់ភោជនីយដ្ឋាន ដើម្បីចូលក្នុងបញ្ជីមុខម្ហូប តាមនោះផ្លែស្វាយពណ៌បៃតងរបស់វៀតណាមត្រូវបានណែនាំដ៏ទូលំទូលាយ។

ដើម្បីទាក់ទាញអ្នកប្រើប្រាស់និងអតិថិជន សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលី បាន បើកកម្មវិធីផ្សព្វផ្សាយឈ្នះរង្វាន់ ដោយរង្វាន់ទីមួយគឺ  ៥០០ដុល្លារអូស្ត្រាលី សម្រាប់អតិថិជនដែលមានសំណាងនៅពេលទិញផ្លែស្វាយបៃតងវៀតណាម ឬបញ្ជាទិញម្ហូបពីផ្លែស្វាយបៃតង។ ទន្ទឹមនឹងនេះ អនុវត្តន៍វិធានការផ្សាយពាណិជ្ជកម្មផ្សេងៗ ដូចជាការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top