• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកការទូតត្រូវមានភាពម្ចាស់ការ រវៀសរវៃនិងច្នៃប្រឌិតដើម្បីផលប្រយោជន៍របស់ប្រជាជាតិ

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ទោះជាបរិយាកាសកិច្ចការបរទេសមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុនក៏ដោយ ប៉ុន្តែក្រសួងការបរទេសបានធ្វើសេនាធិការដោយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពជូនបក្សនិងរដ្ឋ អំពីបញ្ហានានាពាក់ព័ន្ធដល់កិច្ចការបរទេស ចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VGP)



នេះគឺជាការតម្រូវរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅជំនួបធ្វើការជាមួយក្រសួងការបរទេសកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងហាណូយអំពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ទោះជាបរិយាកាសកិច្ចការបរទេសមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុនក៏ដោយ ប៉ុន្តែក្រសួងការបរទេសបានធ្វើសេនាធិការដោយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពជូនបក្សនិងរដ្ឋអំពី បញ្ហានានាពាក់ព័ន្ធដល់កិច្ចការបរទេសចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ក្រសួងបានសហការអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយភាពច្នៃប្រឌិត នូវសកម្មភាពការទូតនយោបាយ ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌-ឃោសនាកិច្ចការបរទេស និងការងារចំពោះជនវៀតណាមនៅឯបរទេស ក៏ដូចជាការគាំពារពលរដ្ឋផងដែរ។

បើតាមលោកនាយករដ្ឋមន្រ្តីចាត់ទុកថា បរិយាកាសកិច្ចការបរទេសក្នុងប៉ុន្មានឆ្នាំខាងមុខ បន្តមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញនិងពិបាកទាយទុកជាមុន ទាំងខាងសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ដូច្នេះបានជា ក្រសួងការបរទេសត្រូវជំរុញយ៉ាងខ្លាំងក្លានូវតួនាទីឈានមុខគេក្នុងការបង្កើតនិងរក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ព្រមទាំងគៀងគរប្រភពធនធាននានាដើម្បីបម្រើការអភិវឌ្ឍ ចូលរួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិផងដែរ។ ដើម្បីសម្រេចបានគោលដៅខាងលើ ក្រសួងចាំបាច់ត្រូវបន្តជំរុញខ្លាំងនិងលើកកំពស់ប្រសិទ្ធភាពនៃការទូតទ្វេភាគី ពហុភាគី ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ព័ត៌មានកិច្ចការបរទេស ការងារចំពោះជន វៀតណាមនៅឯបរទេសនិងការគាំពារពលរដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាម (VASS) សហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានបណ្ឌិតសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ “សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។ សិក្ខាសាលាទាក់ទាញអ្នកតំណាងជាថ្នាក់ដឹកនៃអ្នកឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង ស្ថាប័នការទូតជាង១០០នាក់ អញ្ជើញមកចូលរួម។

Top