• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកកសិកម្មវៀតណាមខិតខំសម្រេចបានកំណើនប្រមាណ៣%ក្នុងឆ្នាំ២០២១

នារសៀលថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បូកសរុបការងារឆ្នាំ២០២០និងដាក់ឲ្យអនុវត្តភារកិច្ចឆ្នាំ២០២១របស់ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងឆ្នាំ២០២០ពោរពេញទៅដោយការលំបាកលំបិននេះ វិស័យកសិកម្ម កសិករនិងជនបទ បានបង្ហាញនូវតួនាទីជាជើងទម្រដ៏សំខាន់នៃខឿនសេដ្ឋកិច្ច ព្រមទាំងចូលរួមចំណែកនាំសេដ្ឋកិច្ចជាតិសម្រេចបានកំណើនជិត៣% ដែលជាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើតាមការវាយតម្លៃរបស់ធនាគារពិភពលោក ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វិស័យកសិកម្មវៀតណាមមានការរីកចម្រើនគួរឲ្យមោទនភាព ជាពិសេសគឺក្នុងបរិបទដែលមនុស្សជិត១ពាន់លាននាក់នៅលើពិភពលោកត្រូវប្រឈមនឹងភាពអត់ឃ្លានដោយសារវិបត្តិ Covid-19។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“នេះជាឆ្នាំជោគជ័យមួយចំពោះវិស័យកសិកម្ម។ ក្នុងស្ថានភាពលំបាក កសិកម្មវៀតណាមបានបង្ហាញឲ្យឃើញនូវតួនាទីដ៏សែនសំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារជាតិ ហើយបន្តជាជើងទម្រនៃខឿនសេដ្ឋកិច្ច។ កសិកម្មវៀតណាមក្នុងឆ្នាំ២០២០ បានបន្សាំយ៉ាងល្អទៅនឹងជម្ងឺរាតត្បាតនិងគ្រោះមហន្តរាយ ដោយធានាបានប្រភពផ្គត់ផ្គង់សម្រាប់ប្រជាជនជិត១០០លាននាក់ក្នុងស្រុក ព្រមទាំងបម្រើការនាំចេញប្រកបដោយប្រសិទ្ធភាពផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យផ្នែកកសិកម្មខិតខំប្រឹងប្រែងសម្រេចបានកំណើនប្រមាណ ៣% ក្នុងឆ្នាំ២០២១។ ទំហំនាំចេញត្រូវតែសម្រេចបានទឹកប្រាក់យ៉ាងហោចណាស់ ៤៤ ពាន់លានដុល្លាអាមេរិក។ អត្រាគ្របដណ្ដប់របស់ព្រៃឈើសម្រេចបាន ៤២% ព្រមទាំងខិតខំដាំដើមឈើចំនួន១ពាន់លានដើមនៅទីក្រុង ជនបទនិងតំបន់ព្រៃភ្នំ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top