• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផែនការសកម្មភាពសម្រាប់ខែកំពូលបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើ សេចក្តីសម្រេចចេញផ្សាយ “ផែនការសកម្មភាពសម្រាប់ខែកំពូលបង្ការប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនូវផ្នែកជលផលរបស់វៀតណាម។
ខែកំពូលបង្ការប្រឆាំងនឹងការនេសាទខុសច្បាប់។ (រូបថត៖ chinhphu.vn)

សេចក្តីសម្រេចនេះបញ្ជាក់យ៉ាងច្បាស់នូវទស្សនៈថាចាប់ផ្តើមដំណាក់កាល កំពូល ចាត់ការឲ្យដាច់ស្រឡះចំពោះអំពើរំលោភលើបទប្បញ្ញត្តិស្ដីពី  IUU; ទប់ស្កាត់ មិនបណ្ដោយឲ្យនាវានេសាទ ធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស។ គោលដៅនៃផែនការនេះគឺដើម្បីប្រមូលផ្តុំធនធានលើការអនុវត្តភារកិច្ច និងដំណោះ ស្រាយជាបន្ទាន់ និងសំខាន់ៗ ដើម្បីដោះស្រាយបញ្ហា ដែលនៅសល់ក្នុងការបង្ការ ប្រឆាំងនឹងការនេសាទ IUU អនុវត្តន៍អនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) និង ត្រៀមរៀបចំធ្វើការជាមួយគណៈប្រតិភូអធិការកិច្ចលើកទី ៥ របស់ EC ដើម្បីធានាបាន នូវលទ្ធផលល្អបំផុត ដោយបានប្តេជ្ញាចិត្តដកការព្រមាន "កាតលឿង" នៅក្នុងការត្រួត ពិនិត្យលើកនេះ។

លោកនាយករដ្ឋមន្ត្រីបានស្នើថា ត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ លែងកើត មានករណីនាវាដែលបាត់ការតភ្ជាប់ VMS លើសពី ៦ ម៉ោង ដោយមិនរាយការណ៍ ទីតាំងដល់ដីគោក ករណីបាត់ការតភ្ជាប់លើសពី ១០ ថ្ងៃ ដោយមិនបានបញ្ជូននាវាចូល ដីគោក ឬករណីធ្វើការនេសាទហួសពីខ្សែបន្ទាត់ដែលបានអនុញ្ញាត។

ទាក់ទិននឹងការគ្រប់គ្រងសកម្មភាពនាវានេសាទ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទ និងអ្នកនេសាទនៅកន្លែងស្នាក់នៅ ដោយ ត្រូវដឹងច្បាស់ពីអាសយដ្ឋានរបស់ម្ចាស់នាវា អ្នកនេសាទ និងតំបន់ប្រតិបត្តិការនៃនាវា នេសាទ ដោយតភ្ជាប់ជាមួយនឹងមូលដ្ឋានទិន្នន័យពលរដ្ឋជាតិ។ ទាក់ទងនឹងការតាម ដានប្រភពជលផល ត្រូវដាក់ពង្រាយដោយព្រមៗគ្នានូវប្រព័ន្ធសៀវភៅកំណត់ហេតុ អេឡិចត្រូនិក អំពីការនេសាទ ការលក់ដូរនិងដឹកជញ្ជូន នៅកំពង់ផែនេសាទ ទាំងអស់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីរបស់លោកអគ្គលេខាបក្ស បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មី

ដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីរបស់លោកអគ្គលេខាបក្ស បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មី

ដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីរបស់លោកអគ្គលេខាបក្ស បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មី។ នេះគឺជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ក្នុងឱកាសដែលអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី (២២-២៤ តុលា)។

Top