ព្រឹត្តិការណ៍ទាំងនេះ
នឹងដាក់តាំងបង្ហាញផលិតផល OCOP ពិសេសជាច្រើនប្រភេទ ដូចជា តែ កាហ្វេ
គ្រាប់ស្វាយចន្ទី រុក្ខជាតិឱសថ កសិផល ជលផលកែច្នៃ សំបុកត្រចៀកកាំ ភេសជ្ជៈ
ផលិតផលសិប្បកម្ម និងអំណោយសម្រាប់បុណ្យតេតប្រពៃណី។
ចំណុចលេចធ្លោនៃកម្មវិធីគឺជំរុញការផ្លាស់ប្តូរឌីជីថល ជាពិសេសតាមរយៈសកម្មភាព livestream
លក់ទំនិញ និងតភ្ជាប់បណ្តាញអ៊ីនធឺណិត បង្កើតលក្ខ័ណ្ឌសម្រាប់អ្នកផលិត
OCOP ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ស្វែងរកដៃគូ
និងពង្រីកទីផ្សារ។
លោក ឡេ វៀតប៊ិញ អនុប្រធានការិយាល័យក្រសួងកសិកម្មនិងបរិស្ថាន ទទួលបន្ទុកភាគខាងត្បូង បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលចុងឆ្នាំ និងបុណ្យតេតប្រពៃណី ផលិតផល OCOP មានគុណសម្បត្តិច្បាស់លាស់ជាងផលិតផលកសិកម្មដទៃទៀត។ នេះគឺដោយសារតែតម្លៃពិសេសក្នុងស្រុកនិងតម្លៃវប្បធម៌ ដែលមិនអាចរកឃើញនៅផលិតផលកសិកម្មដទៃទៀត។ ប្រសិនបើយើងអាចតភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់ និងអ្នកទេសចរ ផលិតផល OCOP នឹងមិនត្រឹមតែជាផលិតផលកសិកម្មសាមញ្ញប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងវប្បធម៌ និងទេសចរណ៍ទៀតផង”៕






